សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួប ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា

រាជធានីភ្នំពេញ៖  នា​ព្រឹកថ្ងៃ​អាទិត្យ ២​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទទួលជួប ឯកឧត្តម ប៉ាក់ ហឿងឃ្យុង (H.E. Mr. Park Heung-Kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ទើបតែងតំាងថ្មីប្រចំាព្រះរាជាណាចក្រកម្ពុ​ជា​ នៅវិមានរដ្ឋសភា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាក់ ហឿងឃ្យុង បានជម្រាប ជូនសម្តេច ពីសំណើរដំណើរទស្សនកិច្ចរបស់ឯកឧត្តម ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកកាន់ ព្រះរា​ជា​ណាច​​ក្រកម្ពុជា នាដើមខែវិច្ឆិកា ខាងមុខនេះ ដើម្បីពង្រឹងពង្រីក បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា ប្រទេសទំាងពីរឲ្យកាន់រឹងមាំឡើង។

You might like

Leave a Reply

Your email address will not be published. Required fields are marked *