ឯកឧត្តម ភុន សារពេជ្រ ផ្តល់ជូនអំណោយស្បៀងអាហារដល់ បងប្អូនប្រជាពលរដ្ឋខ្វះខាត ចំនួន៥គ្រួសារ រស់នៅភូមិព្រៃធំ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត

ខេត្តកំពត ៖ ដោយសារតែរដូវភ្លៀងធ្លាក់បានបង្ករនូវគ្រោះទឹកជំនន់ស្ទើរគ្រប់ទីកន្លែង ទូទាំងប្រទេសកម្ពុជា បណ្តាលអោយប្រជាពលរដ្ឋមួយចំនួន បាត់បង់ប្រាក់ចំណូល ជួ​បប្រទះនូវភាពខ្វះខាត ដូច្នេះហើយទើប នាព្រឹកថ្ងៃទី១៧  ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ភុន សារពេជ្រ ប្រធានក្រុមការងារយុវជនកម្ពុជាខេត្តកំពត ផ្តល់អំណោយជាស្បៀងអាហារដល់ បងប្អូនប្រជាពលរដ្ឋខ្វះខាត ចំនួន៥គ្រួសារ រស់នៅភូមិព្រៃធំ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដែលបានស្នើសុំ ឯកឧត្តម ដល់​​គេហ​ដ្ឋា​នផ្ទាល់ ។

ក្នុងនាម ឯកឧត្តម ជាយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដោយគោរពតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គ​ណៈក​​ម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និង ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ។ ក្នុងនាមជាប្រជាជនកម្ពុជាមួយរូប គឺត្រូវមានស្មារតីរួប​រួមជាតិជួយគ្នា នៅពេលមានទុក្ខលំបាក ដោយគ្មានការរើសអើងនិន្នាការនយោបាយ ដែលបង្ហាញពីស្មារតីសាមគ្គីភាព ខ្មែរស្រឡាញ់ខ្មែរ។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *