ប្រធាន​ចលនា​យុវជន ១៥៧ នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ទីទ័លក្រ​

តាកែវ​៖ ថ្ងៃ​សុក្រ ២ កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០២ ខែ សីហា ឆ្នាំ​២០១៩ ក្រោម​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧)​។​

​លោក កែវ វ៉ា​ន្នី ប្រធាន​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧)​សាខា​ខេត្ត​តាកែវ​និង​ក្រុមការងារ ដោយ​មាន​ការចូលរួម​ពី​លោក មូល វិចិត្រ អភិបាលរង​ខេត្តតាកែវ បាន​នាំយក​អំណោយ​សប្បុរសធម៌​របស់​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧) ទៅ​ជូន​ដល់​គ្រួសារ​ក្រីក្រ​មួយ​ដែល​មាន​លោកយាយ ខែ​ន អាយុ ៨៤ ឆ្នាំ ពិការភ្នែក​ទាំង ២ រស់នៅ​ជាមួយ​ចៅស្រី​អាស្រ័យ​ការ​សុំទាន​បី​បួន​ថ្ងៃ​ម្តង​។ ពួក​គាត់​រស់នៅ​ភូមិ​យោល​ចេក ឃុំ​ជី​ខ្មា ស្រុក​ទ្រាំង ខេត្តតាកែវ​។​

​អំណោយ​ដែល​ទទួល​បាន​រួម​មាន​៖ អង្ករ ៥០Kg មី​១​កេះ ទឹកត្រី ១ យួ ទឹកស៊ីអ៊ីវ ១​យួ ត្រីខ ១០ កំប៉ុង ប្រេង​ឆា ១​លីត្រ ស្ករសរ ១Kg ប៊ីចេង​កន្លះ​គីឡូ អំបិល ១Kg និង​ថវិកា ២០០,០០០ រៀល​។​

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *