អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំសិក្ខាសាលា ស្តីពីការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន

ខេត្តបាត់ដំបង៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសិក្ខាសាលាមួយ ស្តីពី​កា​រិ​​យា​ល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន ។

សិក្ខាសាលានេះធ្វើឡើងរយៈពេល២ថ្ងៃនៅសាលាខេត្តបាត់ដំបង ចាប់ពីព្រឹកថ្ងៃទី១២ខែតុលាតទៅ ដែលមានសិក្ខាកាមចូ​ល​រួ​ម​ជិ​ត២០០នាក់ មកពី៧ខេត្ត មានដូចជា ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរ​មានជ័យ ខេ​ត្ត​សៀមរាប និង ខេត្តកំពង់ធំ ។

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអោយដឹងថា សិក្ខាសាលានេះ​ធ្វើ​ឡើ​ងក្នុងគោលបំណងពង្រឹងការឯកភាពក្នុង វិស័យព័ត៌មាននៅថ្នាក់ក្រោមជាតិ លើការរៀបចំការិយាល័យព័ត៌មានឈ្លាសវៃ ស​ម្រាប់មន្ទីរ ស្ថាប័នពាក់ព័ន្ធថ្នាក់ក្រោមជាតិ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *