ឯកឧត្តម ហ៊ុន សុខា ដឹកនាំក្រុមការងារ ចុះចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ០៩គ្រួសារ រស់នៅភូមិតេជោអង្កាញ់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត

ខេត្តកំពត ៖ នាថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន សុខា អនុប្រធានក្រុមការងារយុវជនគណប្រជាជនកម្ពុជាថ្នាក់ខេត្ត និងជាប្រធានក្រុមការងារយុវជនកម្ពុជាស្រុកឈូក បានដឹកនាំក្រុមការងារ ចុះចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ០៩គ្រួសារ រស់នៅភូមិតេជោអង្កាញ់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ។

ពិធីចុះចែកអំណោយនេះដែរ ដោយមានការចូលរួមពី លោកមេឃុំតេជោអភិវឌ្ឍន៍ ក្រុមការងារយុវជនគណបក្សឃុំតេជោអភិវឌ្ឍន៍ យុវជនស្រឡាញ់សន្តិភាព និងប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា អំណោយទាំងនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករមួយបាវ, ត្រីខមួយយួរ, ទឹកស៊ីអ៊ីវមួយយួរ, ទឹកសុទ្ធមួយកេះ, មីមួយកេះ, និងថវិកា ១០០,០០០៛ មួយសែនរៀល។ អំណោយទាំងអស់នេះ ទទួលបានការឧបត្ថម្ភពីលោក ហេង សុវុទ្ធី និងបងប្អូនស​ប្បុរសជ​នរស់​នៅប្រទេសអូស្ត្រាលី។

You might like

Leave a Reply

Your email address will not be published. Required fields are marked *