ឯកឧត្តម ឃួង ស្រេង និង ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើប អ៊ីអន ម៉ល គម្រោងទី៣ ដែលមានឈ្មោះថា “ផ្សារទំនើប អ៊ីអនម៉លមានជ័យ” ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត​ជប៉ុនប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើប អ៊ីអន ម៉ល គម្រោងទី៣ ដែលមាន​ឈ្មោះថា “ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ” របស់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ស្ថិតនៅក្នុង​សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលផ្សារនេះគ្រោង​នឹងបើកឱ្យដំណើរការជាផ្លូវការនៅឆ្នាំ២០២២។

You might like

Leave a Reply

Your email address will not be published. Required fields are marked *