ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងឧត្តមសេនីយ៍ឯក តេង សួន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងខេត្តកោះកុង

ខេត្តកោះកុង​​ ៖ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងឧត្តមសេនីយ៍ឯក តេង សួន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងខេត្តកោះកុង។

ពិធីនេះបានធ្វើឡើងដើម្បីចង្អុលបង្ហាញដល់មន្ត្រីគ្រប់ជំនាញ នៃស្នងការដ្ឋានខេត្ត ខិតខំយកចិត្តទុកដាក់ពង្រឹងភូមិឃុំមានសុវត្ថិភាព នឹងពង្រឹងស្មារតីសាមគ្គីភាព រួមគ្នាបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *