ឯកឧត្តម ភុន សារពេជ្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត​ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូ នប្រជាពលរដ្ឋចំនួន ៣៦ គ្រួសារ ស្ថិតក្នុងឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត

ខេត្តកំពត៖ ថ្ងៃអាទិត្យ២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ ទី០៤ ខែតុលា ឆ្នាំ២០២០ នេះ​​  ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តកំពត តំណាង ឯកឧត្តម ជាវ តាយ ប្រធានគណបក្សខេត្តកំពត​ អញ្ជើញចូលរួមជាអធិបតីភាព​ ជួបសំណេះសំណាលសាកសួរសុខទុក្ខ​ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣៦គ្រួសារ ស្ថិត ក្នុងឃុំដំណាក់សុក្រំ  ស្រុកដងទង់ខេត្តកំពត ដោយមានការចូលរួមពី​ ឯកឧត្តម ហៀក ម៉ា​ ប្រធានក្រុមការងារចុះជួយយុវជនគណបក្សស្រុកដងទង់  និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត។

អំណោយដែលក្រុមការងារចែកជូនបងប្អូនប្រជាពលរដ្ឋរួមមាន :  អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង អំបិល ស្ករស សារុង និងថវិកាមួយចំនួនក្នុងនោះបានឧបត្ថម្ភថវិកាដល់កងកម្លាំងការពារ ចំនួន ១០ម៉ឺនរៀល និងឧបត្ថម្ភថវិកាជូនប្រជាពលរដ្ឋចំនួន ៣៦គ្រួសារក្នុង ១ គ្រួសារ ២ម៉ឺនរៀល ស្មើនឹង ៧២ម៉ឺនរៀល​ និងក្រុមកីឡាករ ៣៣នាក់ ក្នុងម្នាក់ៗ ១ម៉ឺនរៀល យុវជនឃុំ ៥នាក់ ម្នាក់ៗ ៥ម៉ឺនរៀលផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *