ឯកឧត្តម ហ៊ីវ ជននាថ អញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្តុះបណ្ដាលស្ដីពី “ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន” ដល់អ្នកសារព័ត៌មាន

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សារព័ត៌មាននិងវិក្រឹតការ នៃក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកវគ្គបណ្តុះបណ្ដាលស្ដីពី “ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន” ដែលមានសិក្ខាកាមសារព័ត៌មានមកពីបណ្ដារាជធានីខេត្ត និងមកពីក្រុមហ៊ុន Digital Sky Multimedia ចំនួន៩៥រូប ចូលរួម។

You might like

Leave a Reply

Your email address will not be published. Required fields are marked *