រដ្ឋបាលសាលាខេត្តកណ្តាល ជម្រុញឲ្យអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ ត្រូវផ្ញើការពង្រៀងនិមិត្តសញ្ញារបស់ខ្លួន មកឲ្យរដ្ឋបាលខេត្តជួយធ្វើការត្រួតពិនិត្យ ឲ្យបានមុនបំណាច់ឆ្នាំនេះ

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ នៅរដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំប្រមូលទិន្ន័យ បញ្ចូលក្នុងគេហទំព័ររបស់រដ្ឋបាលខេត្តកណ្តាល និងការងារបង្កើតនិមិត្តសញ្ញា នៃរដ្ឋបាលក្រុង-ស្រុកឃុំ-សង្កាត់ ដែលបានដឹកនាំកិច្ចប្រជុំដោយលោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាល ដោយមានការចូលរួមពី លោក-លោកស្រី នាយក-នាយរងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធនានាផងដែរ។

ក្នុងកិច្ចប្រជុំនេះ លោក គ្រុយ ម៉ាឡែន បានស្នើឲ្យមន្ទីរអង្គភាពទាំងអស់ ត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការផ្ដល់ជាព័ត៌មាន និងទិន្នន័យផ្សេងៗដែលរដ្ឋបាលខេត្តចង់បាន មកឲ្យក្រុមការងារជំនាញដើម្បីដាក់បញ្ចូលទិន្នន័យទាំងនោះក្នុងគេហទំព័ររបស់រដ្ឋបាលខេត្ត។

ពាក់ព័ន្ធនឹងការងារបង្កើតនិមិត្តសញ្ញា នៃរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ លោកនាយករដ្ឋបាលសាលាខេត្ត បានជំរុញឲ្យ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ ត្រូវផ្ញើការពង្រៀងនិមិត្តសញ្ញារបស់ខ្លួន មកឲ្យរដ្ឋបាលខេត្តជួយធ្វើការត្រួតពិនិត្យ ឲ្យបានមុនបំណាច់ឆ្នាំនេះ ដើម្បីរដ្ឋបាលខេត្តរៀបចំបញ្ជូននិមិត្តសញ្ញាទាំងនោះ ទៅឲ្យក្រសួងមហាផ្ទៃធ្វើការពិនិត្យ និងសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *