លោកឧត្តមសេនីយ៍ទោ ឈឿន សុចិ​ត្ត ស្នងការនគរបាលខេត្តកណ្តាល បា​នដឹកនាំកងកម្លាំង ចូលរួមកិច្ចប្រជុំរៀបចំផែនការ ការពារព្រះរាជ​សុ​វត្ថិភាពថ្វាយ ព្រះមហាក្សត្រនៃព្រះ​រាជាណាចក្រកម្ពុជា

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅវត្តព្រះឥន្ទសាមគ្គីធម៌  ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល  លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត  ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំង ចូលរួមកិច្ចប្រជុំរៀបចំផែនការ ការពារព្រះរាជសុវត្ថិភាពថ្វាយព្រះករុណាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គស្តេចនឹងយាងក្នុងពិធីសម្ភោធប៉ុស្តិ៍សុខភាពសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ស្ថិតនៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្ដម ទូច ណារ៉ុថ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីនាយកដ្ឋានជំ​នាញស្នងការរង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ការិយាល័យជំនាញ អាជ្ញាធរដែនដី  អធិការ អធិការរង និងកងកម្លាំងក្រោមបង្គាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *