អង្គការយូណេស្កូ ប្រកាសប្រកួតប្រជែងគូសរូបស្នាដៃសិល្បៈអំពីតំបន់បេតិកភណ្ឌពិភពលោកក្នុងអំឡុងពេលកុមារតូច កំពុងបន្តការសិក្សារៀនសូត្រនៅតាមគេហដ្ឋាន ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នេះ។
យោងតាម សេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មានចេញផ្សាយនៅថ្ងៃទី១៦ ខែមេសានេះបានឱ្យដឹងថា ការិយាល័យយូណេស្កូ ប្រចាំនៅកម្ពុជា បានបង្កើតកម្មវិធី “ពិព័រណ៍ស្នាដៃសិល្បករវ័យក្មេងរបស់អង្គការUNSCO” ដើម្បីឱ្យកុមារតូចដែលមានអាយុចាប់ពី៦ ឆ្នាំដល់១២ឆ្នាំ បានចូលរួមការប្រកួតប្រជែងគូសរូបស្នាដៃសិល្បៈអំពីតំបន់បេតិកភណ្ឌពិភពលោកនានា ដែលកុមារតូចធ្លាប់បានទៅទស្សនាកំសាន្តដោយផ្ទាល់ ឬបានឃើញនៅក្នុងសៀវភៅ នៅក្នុងភាពយន្ត ឬក្នុងកម្មវិធីទូរទស្សន៍ផ្សេងៗ។ ដើម្បីស្វែងយល់បន្ថែមអំពីរឿងរ៉ាវផ្សេងៗនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកជាមួយក្មួយៗ កុមារតូចៗ អាចចូលមើលបញ្ជីបេតិកភណ្ឌពិភពលោក ដែលមាននៅលើគេហទំព័ររបស់អង្គការ UNSCO ផងដែរ។
កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។ ការចូលរួមប្រកួតប្រជែងនេះ គឺត្រូវមានការយល់ព្រមពីមាតាបិតា ឬអាណាព្យាបាលរបស់កុមារតូច និងត្រូវអនុវត្តតាមលក្ខខណ្ឌដូចមានខាងក្រោម៖
១. ចូល ”Follow” កម្មវិធី instagram របស់អង្គការ UNSCO ហើយសូមបង្កើតគណនី instagram ជាមុនសិន ប្រសិនបើមិនទាន់មាន។
២. ចុច ”ចូលចិត្តLike” នៅលើ “UNSCO Little Artists Exhibiton Call” ។
៣. បង្ហោះរូបស្នាដៃរបស់ខ្លួន និងអត្ថបទពិពណ៌នាខ្លីៗអំពីស្នាដៃសិល្បៈ ដែលបានយកគំនិតពីគេហទំព័ររបស់បេតិកភណ្ឌពិភពលោក នៅលើ instagram របស់ខ្លួន ដោយមានដាក់ឈ្មោះ អាយុនិងប្រទេសរបស់សីល្បករដោយ Hashtag (#) ឱ្យ#ShareOurHeritage និងថេក (Tagging) ឱ្យ@ UNSCO។
4. ចែករំលែក(Share) សេចក្តីប្រកាសរបស់អង្គការ UNSCO “UNSCO Little Artists Exhibiton Call” នៅក្នុង “Story” នៃ instagram របស់ខ្លួន ដោយ Hashtag (#) ឱ្យ #ShareOurHeritage និងថេក (Tagging) ឱ្យ@ UNSCO។
សូមបញ្ជាក់ថា សម្រាប់រូបគំនូរជ័យលាភីUNSCO និងដាក់បង្ហាញស្នាដៃក្នុងនោះនៅលើគេហទំព័ររបស់អង្គការUNSCO។ ដូច្នេះ អង្គការ UNSCOអំពាវនាវដល់មាតាបិតា រឺអាណាព្យាបាលគ្រប់រូបអនុញ្ញាតឱ្យកូនតូចចូលរួមប្រកួតប្រជែងតាមការគួរ ៕ ប្រភព៖ក្រសួងព័ត៌មាន