លោកឧត្តមសេនីយ៍ត្រី សារ៉ុន សុវ​ណ្ណា​រ៉ា ស្នងការរងខេត្តកណ្តាល ចូលរួ​មពិធីសំណេះសំណាលប្រគល់-ទទួល ទោចក្រយានយន្ត និងម៉ាស៊ីនភ្លើង

ខេត្តតាកែវ ៖ នាថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍​ត្រី សារ៉ុន សុវណ្ណារ៉ា​ ស្នងការរង ទទួលការងារវរៈ​៦០៥ តំណាងលោកឧត្ដមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល​ បានដឹកនាំលោកមេបញ្ជាការវរៈ៦០៥ លោកនាយប៉ុស្តិ៍ការពារព្រំដែនទាំង៦ ចូលរួមពិធីសំ​ណេះ​សំណាលប្រគល់-ទទួលទោចក្រយានយន្ត​ និងម៉ាស៊ីនភ្លើង ជូនកងកម្លាំងនគរបាលការពារព្រំដែនទិសភូមិភាគ៣។

ពិធីនេះស្ថិតក្រោមអធិបតីភាព​ ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៣ សមាសភាពចូលរួមមាន លោកប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន លោកប្រធាននាយកដ្ឋាននគរបាលការ​ពារព្រំដែនទឹក តំណាងប្រធាននាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែន លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តតាកែវ ខេត្តកំពត ខេត្តកែប លោកអនុប្រធានគណៈបញ្ជាការប្រចាំទិសភូមិភាគ៣ លោកស្នងការរងទទួលវរៈចំណុះភូមិភាគ៣ លោកមេបញ្ជាការវរៈចំណុះភូមិភាគ៣ លោកប្រធានប៉ុស្តិ៍ការពារព្រំដែន និងសមាជិកសមាជិការជាច្រើនទៀត។

You might like

Leave a Reply

Your email address will not be published. Required fields are marked *