លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភី លេខ១ ជូនដល់បេក្ខនារី វី ឌីណែតក្នុងកម្មវិធីប្រឡងចម្រៀង I Am A Singer Cambodia រដូវកាលទី២

រាជធានីភ្នំពេញ ៖ នាយប់ថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ នៅស្ទូឌីយោហង្សមាស ក្នុងផ្សារទំនើបអ៊ីអនម៉ល រាជធានីភ្នំពេញ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ អញ្ជើញចូលរួមជាអធិបតី និងប្រគល់ពានរង្វាន់ជ័យលាភី លេខ១ ជូនដល់បេក្ខនារី វី ឌីណែត ក្នុងកម្មវិធីប្រឡងចម្រៀង I am a Singer Cambodia រដូវកាលទី២។

You might like

Leave a Reply

Your email address will not be published. Required fields are marked *