លោកបណ្ឌិត កៅ គឹមហួន នឹងប្រគល់សញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច» ដល់នាយឧត្តមសេនីយ៍ឯកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ

រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នឹងទទួលសញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច» ពីសាកលវិទ្យាល័យកម្ពុជា(UC) នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សកលវិទ្យាល័យកម្ពុជា។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅសង្កាត់ទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាពលោកបណ្ឌិត កៅ គឹមហួន ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកម្ពុជា។

យោងតាមសេចក្តីសេចក្ដីប្រកាសព័ត៌មាន របស់សាកលវិទ្យាល័យកម្ពុជា(UC) បានឱ្យដឹងទៀតថា គិតចាប់ពីពេលបង្កើតសាកលវិទ្យាល័យកម្ពុជា នៅឆ្នាំ២០០៣ មក នេះជាលើកទី ៥៥ ហើយ ដែលសាកលវិទ្យាល័យបានប្រគល់សញ្ញាបត្រជូននិស្សិត និងឥស្សរជន។ ការប្រគល់សញ្ញាបត្រដំបូង គឺធ្វើឡើងនៅឆ្នាំ២០០៤ ដោយបានប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មូលហេតុដែលសាកលវិទ្យាល័យកម្ពុជាសម្រេចប្រគល់សញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច» ជូននាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង គឺដោយសារកត្តា៣សំខាន់ៗ រួមមាន៖

១.  លោកបានបម្រើការជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ដែលក្នុងនោះលោកបានបម្រើ និងការពារថ្នាក់ដឹកនាំ និងស្ថាប័ននានានៃប្រទេសកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនៃប្រទេសនានា ក្នុងពេលដែលពួកគាត់បានមកបំពេញទស្សនកិច្ច និងចូលរួមប្រជុំនៅក្នុងប្រទេសកម្ពុជា។

២. លោកបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព សន្ដិសុខ ស្ថិរភាពនយោបាយ ដែលមានសារសំខាន់សម្រាប់កំ​ណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា

៣. លោកបានគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍ និងការជំរុញទំនាក់ទំនងស៊ីវិល និងយោធា តាមរយៈការជួយដល់ការងារដែលទាក់ទងនឹងគ្រោះមហន្តរាយធម្មជាតិ និងការអភិវឌ្ឍសហគមន៍៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *