ឯកឧត្តម ហ៊ុន ម៉ានី បានចាប់ផ្តើមបេសកកម្មក្នុងខេត្តបាត់ដំបង ដោ​យការចុះទស្សនកិច្ច និងជួបសំណេះ​សំ​ណាលជាមួយគណៈគ្រប់គ្រងសា​លា​ លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ​នេ​​​តយ៉ង់ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ គណៈប្រតិភូគណៈកម្មការអប់រំយុវជនកីឡា ធម្មការកិច្ចការសាសនាវប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី បានចាប់ផ្តើមបេសកកម្មក្នុងខេត្តបាត់ដំបង ដោយការចុះទស្សនកិច្ច និងជួបសំណេះសំណាលជាមួយគណៈគ្រប់​គ្រ​ងសាលា លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ នេតយ៉ង់ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ដំណើរទស្សនកិច្ច និងការជួបសំណេះសំណាលរបស់គណៈកម្មការទី៧នេះ ប្រព្រឹត្តទៅក្នុងគោលបំណងដើម្បីស្វែងយល់បន្ថែមពីផលលំបាកបង្កដោយវិបត្តិកូវីដ១៩ លើគ្រឹះស្ថានសិក្សានៅតាមមូលដ្ឋានផ្ទាល់ និងពិនិត្យស្ថានភាពជាក់ស្តែងរបស់វិទ្យាល័យក្នុងការអនុវត្តដំណើរការបើកឡើងវិញក្នុងដំណាក់កាលទី២ ក៍ដូចជាស្តាប់នូវបញ្ហាប្រឈម និងសំណូមពរនានារបស់ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ មុនឈានដល់ការជួបប្រជុំជាមួយគណៈអភិបាលខេត្ត និងមន្ទីរអប់រំ នារសៀលនេះ ដើម្បីពិភាក្សាលើទិដ្ឋភាពជារួមនៃស្ថានភាពវិស័យអប់រំក្នុងក្របខណ្ឌខេត្តបាត់ដំបងផ្ទាល់។

ប្រតិភូគណៈកម្មការ បានកត់សម្គាល់ចំពោះការគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំសាលាក្នុងការដាក់ចេញវិធានការជាដំណោះស្រា​យរួមគ្នា តាមរយៈការរៀបចំជាផែនការសកម្មភាព និងបទបញ្ជាផ្ទៃក្នុងរបស់សាលាផ្ទាល់ សម្រាប់ការអនុវត្តគោលការណ៍ណែ​​នាំ​នានាស្របតាមការណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា។ ទន្ទឹមនេះ គណៈកម្មការសូមកោតសសើរ និងវាយត​ម្លៃ​ខ្ព​ស់ចំពោះលោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានខិតខំចូលរួមសហការជាមួយថ្នាក់ដឹកនាំសាលា ក្នុងការបន្តបង្រៀនដល់សិស្សានុសិស្ស បើទោះជាវិបត្តិកូវីដ១៩ បាន និងកំពុងបង្កការលំបាក ដែរទាមទារអោយមានការចំណាយកម្លាំង និងពេលវេលាច្រើនក្នុងការកែច្នៃ រិះរកយុទ្ធសាស្រ្តបង្រៀនស្របតាមសភាពការណ៍ និងការប្រើប្រាស់អ្វីដែលមានក្នុងដៃអោយអស់ពីសមត្ថភាព ដើម្បីធានាការផ្តល់ការអប់រំដល់សិក្សានុសិស្ស ជាពិសេសក្នុងដំណាក់កាលការបើកសាលាឡើងវិញ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *