អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណ និងជម្រុញដល់ម្ចាស់រោងចក្រ បន្តអប់រំណែនាំដល់កម្មករ ក​ម្ម​ការិនី ឲ្យម្ចាស់ការ ថែរក្សាអនា​ម័​យ​ជានិច្ច ជាពិសេសការអនុវត្តទៅ​តា​​​មការណែនាំ របស់ក្រសួងសុ​ខា​ភិ​បា​ល

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ខេត្តកំពង់ចា​ម បានថ្លែងអំណរគុណ និងជម្រុញដល់ម្ចាស់រោងចក្រ បន្តអប់រំណែនាំដល់កម្មរ កម្មការិនី ឲ្យម្ចាស់ការ ថែរក្សាអនាម័យជានិច្ច រហូតដល់ពិភពលោក មានវ៉ាក់សាំងចាក់ការពារជម្ងឺកូវីដ-១៩ ។

នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ខេត្តកំពង់ចាម រួមដំណើរជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សា​ខេត្ត និងឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំង អាជ្ញាធរមូលដ្ឋាន ជួបពិភាក្សាការងារជាមួយម្ចាស់រោងចក្រ និងចុះសួរសុខទុក្ខផ្ទាល់ ជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងចក្រ មីត ធិច កម្ពុជា ខប លីមីតធីត (MEDTECS Cambodia Corp Limited) ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះ ម្ចាស់រោងចក្រ ដែលបានសហការ ក៏ដូចជា ការចូលរួម​ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវសេក្ដីសម្រេចលេខ ០២ ប.ប ស្ដីពីការដាក់​កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅ បង្ការទប់ស្កាត់ការរាត្បាត នៃជម្ងឺកូវីដ ១៩ ជាពិសេស ការណែនាំអប់រំដល់កម្មករ កម្មការិនីយើង ឲ្យមកបំពេញការងារ ទៅតាមតួនាទី ភារកិច្ចរៀងៗខ្លួនប្រកប​ដោយការទទួលខុសត្រូវ និងទឹកចិត្តសប្បាយរីករាយ ។ លើសពីនេះទៅទៀតនោះ ម្ចាស់រោងចក្រ ក៏បានធ្វើការ​អប់រំណែនាំ ដល់បងប្អូនយើង ចូលរួមថែរក្សាអនាម័យ តាមរយៈ ការលាងដៃជាមួយសាប៊ូ ឬអាល់កុល និងការ​វាស់កំដៅមុនពេលចូលធ្វើការ ដើម្បី បង្ការការឆ្លង នៃជម្ងឺកូវីដ ១៩ ទៅអ្នកដទៃ ដែលកំពុងបំរើការងារនៅក្នុងរោង​ចក្រ​នោះ ។ ដោយឡែក បើទោះបីជាពេលនេះ ខេត្តកំពង់ចាម បានបិទការព្យាបាលជម្ងឺកូវីដ-១៩ យ៉ាងណាក្ដី តែយើងទាំងអស់គ្នា នៅតែបន្តការប្រុងប្រយ័ត្នជានិច្ច ជាពិសេសការអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខា​ភិបាល ដើម្បីបញ្ជៀសការឆ្លងនៃមេរោគដ៏កាចសាហាវមួយនេះឲ្យខានតែបាន ។

ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណចំពោះរោងចក្រ Medtecs ដែលកន្លងមក បានជួយឧបត្ថម្ភនូវម៉ាស់ និងសម្លៀកបំពាក់មួយចំនួន ដល់គណៈកម្មការប្រឆាំងជំងឺឆ្លងកូវីដ-១៩ នៅខេត្តកំពង់ចាម សម្រាប់ផ្ដល់ជូន​ក្រុម​គ្រូពេទ្យនៅក្នុងខេត្តកំពង់ចាម ដើម្បីផ្ដល់សេវាព្យាបាលថែទាំអ្នកជម្ងឺកូវីដ-១៩ ដែលមកសម្រាកព្យាបាលនៅ​មន្ទីរពេទ្យខេត្តកំពង់ចាមផងដែរ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅទូទាំងខេត្តកំពង់ចាមមានរោងចក្រធំៗសរុបចំនួន ១៧កន្លែង និងមានកម្មករ​សរុប​ចំនួន ៣២.៨៦៨នាក់ ក្នុងនោះស្រី ៣១.០៥៥នាក់  ។  ដោយឡែក រោងចក្រ (MEDTECS Cambodia Corp Limited) មានកម្មករសរុបចំនួន ៣.៥៤៦នាក់ ស្រី ៣.២៧៥នាក់ ។ បច្ចុប្បន្នរោងចក្រមួយនេះ បានផលិតសម្ភារៈផ្នែកវេជ្ជ​សាស្ត្រដូចជា សម្លៀកបំពាក់ការពារសម្រាប់គ្រូពេទ្យជាដើម ដោយនាំចេញទៅល​ក់​ នៅក្រៅប្រទេសនៅ​ក្នុងពិភពលោក ។ ដោយឡែកបច្ចុប្បន្ននេះ ដោយសា​រ​តែ​ក​ម្ពុជាទទួលរងផលប៉ះពាល់ពីជម្ងឺកូវីដ-១៩ រោងចក្រ MEDT​E​C​S Cambodia Corp Limited ក៏បានផ្គត់ផ្គង់នូវសម្ភារៈពេទ្យមួយចំនួន ឲ្យទៅក្រសួងសុខាភិបាល​កម្ពុជាសម្រាប់ប្រើប្រាស់ផងដែរ ៕ ប្រភព៖មន្ទីរព័ត៌មានខេត្តកំពង់ចាម

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *