គណៈកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត ចាប់ផ្តើមបិទផ្សាយបញ្ជីបោះ​ឆ្នោ​តឆ្នាំ២០១៩ មុនឲ្យពលរដ្ឋទៅពិ​និត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះ​ឆ្នោ​​​​​ត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០

រាជធានីភ្នំពេញ ៖ នៅថ្ងៃច័ន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ផ្តើមបិទផ្សាយបញ្ជីបោះឆ្នោតឆ្នាំ២០១៩ នៅតាមសាលាឃុំ-សង្កាត់ ទូទាំង២៥រាជធានី-ខេត្ត មុននឹងឲ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១-១៩ ខែតុលា ឆ្នាំ២០២០ខាងមុខ។

មន្ត្រី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា សម្រាប់អ្នកគ្មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវរាយការណ៍ទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីរៀបចំបញ្ជីសារជាថ្មី។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ត្រូវចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាពតាមរយៈ៖

+ ការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត៖

១. ដែលបានទទួលមរណភាព
២. ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន
៣. ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង
ដោយមា នឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត ។

+  ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។

+ ការចុះឈ្មោះបោះឆ្នោត សំដៅលើ៖

១. ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក
២. ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៣)
៣. ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ-សង្កាត់ថ្មី ត្រូវទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-ស​ង្កា​ត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *