ក្រុមប្រឹក្សាធម្មនុញ្ញ នឹងរៀបចំសន្និ​សី​ទព័ត៌មានអបអរសាទរខួប​២៧​ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់ជាថ្មី​នូ​វ​រដ្ឋធម្មនុញ្ញរបស់កម្ពុជាក្រោយកា​រ​បោះឆ្នោតឆ្នាំ១៩៩៣ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ

រាជធានីភ្នំពេញ ៖ នៅថ្ងៃច័ន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការរៀបចំសន្និសីទព័ត៌មានអបអរសាទរខួប២៧ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់ជាថ្មីនូវរដ្ឋធម្មនុញ្ញរបស់កម្ពុជាក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

សន្និសីទនេះ នឹងមានការចូលរួមបទអន្តរាគមន៍ពីសំណាក់នីតិបញ្ញវន្តខ្មែរ ដែលភាគច្រើនទទួលបានសញ្ញាប័ត្រជាន់ខ្ពស់ និងមាននិក្ខេបបទបណ្ឌិតពីសកលវិទ្យាល័យធំៗនៅកម្ពុជា និងពីបណ្តាប្រទេសនានា និងសុទ្ធសឹងតែបានចូលរួមប្រឡូកក្នុងកិច្ចការបម្រើរដ្ឋ ឬកិច្ចការក្នុងវិជ្ជាជីវៈជំនាញ ហើយបានស្គាល់នូវការលំបាក និងការងាយស្រួលនៃដំណើរការជាតិ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *