ពិធីបិទការប្រកួតបាល់ទាត់ពានរ​ង្វា​ន់ស្វាយរៀងខាប់ លើកទី៥ ឆ្នាំ​២​០​​​​​​​២​០ និងជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯក

ខេត្តស្វាយរៀង ៖ នាល្ងាចថ្ងៃសៅរ៍ ២កើតអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែនវិ​បុ​ល​អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រ​កួ​​​តបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៥ ឆ្នាំ២០២០ និងជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯករវាងក្រុមបាល់ទាត់ តំបន់សេដ្ឋកិច្ចពិសេសបាវិត និងក្រុមសសយក ក្រុងបាវិត ព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅនៅកីឡដ្ឋានខេត្តស្វាយរៀង ដែលសហការរៀបចំដោយសមាគមកីឡាបាល់ទាត់ខេត្តស្វា​យ​រៀង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ថ្នាក់ដឹកនាំកីឡា និងបងប្អូនប្រជាព​ល​រដ្ឋមួយចំនួនទៀតដែលមានប័ណ្ណចូលរួមទស្សនា ទន្ទឹមនោះ ឯកឧត្ដមអភិបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន៥លានរៀល សម្រាប់ចូលរួមក្នុងព្រឹ​ត្តិ​កា​រណ៍បិទវគ្គបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់លើកទី៥ ឆ្នាំ២០២០នាពេលនេះផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ នៃការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៥ ឆ្នាំ២០២០នេះ ផ្តួចផ្តើមឡើងដោយឯកឧត្តម​ឌី​ វិ​ជ្ជា ​ប្រ​ធាន ​ស.​ស​.​យ.កខេត្ត បានចាប់ផ្តើមប្រកួតនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ និងបានបញ្ចប់នៅល្ងាចថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២០នេះ ដែលមាន៥១ក្រុមមកពី​តា​មបណ្តាក្រុងស្រុកក្នុងខេត្ត ចូលរួមប្រកួត។

ចំពោះក្រុមបាល់ទាត់ជ័យលាភីទទួលបានចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមបាល់តំបន់សេដ្ឋកិច្ចពិសេសបាវិត ទទួលបានមេដាយមាស២៨គ្រឿង​ ​ពា​​​​​នរង្វាន់១ និងថវិកា ១០លានរៀល, ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមបាល់ទាត់ស.ស.យ.ក ក្រុងបាវិត ទទួលបានមេដាយប្រាក់២៨គ្រឿង​ និងថវិ​កា​៥លានរៀល, ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់ទាត់ យុវជនសាមគ្គីទទួលបានមេដាយសំរិទ្ធិ២៨គ្រឿង​ និងថវិកា ២លាន៥សែនរៀល និងចំ​ណា​ត់ថ្នាក់លេខ៤ បានទៅលើក្រុមបាល់ទាត់កាំភ្លើងធំស្កាយ ទទួលបានថវិកាលើកទឹកចិត្តចំនួន១លាន៥សែនរៀល។

ចំណែកជ័យលាភីក្រុមគោរពវិន័យបានល្អ ទទួលបាន៨០ម៉ឺនរៀល,គ្រូបង្វឹកល្អទទួលបាន៦០ម៉ឺនរៀល,កីឡាករចាំទីល្អ ទទួលបា​ន៦០ម៉ឺន​រៀ​ល, កីឡាក​រ​ទា​​​ត់បញ្ចូលទីល្អទទួលបាន ៦០ម៉ឺនរៀល និងក្រុមអាជ្ញាកណ្តាលល្អ ២លានរៀល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *