សង្វៀនជល់មាន់ មានបៀរអាប៉ោង យូគី របស់លោក តន សមត្ថកិច្ចមិនបង្ក្រាបព្រោះទំនងជាទទួលលាភដោយក្នុង១ថ្ងៃបង់អស់៧លានរៀល

ខេត្តរតនគីរី ៖ ថ្ងៃព្រហស្បតិ៍ ១៥រោចខែភទ្របទ ឆ្នាំជូតទោស័ក ព.ស២៥៦៤ សង្វៀនជល់មាន់ ស្តិតនៅចំណុចភូមិភ្នំ សង្កាត់បឹងយក្សឡោម ក្រុងបានលុង ខេត្តរតនះគីដោយឈ្មោះ តន កំពង់តែល្បីល្បាញ ពេញបន្ទុកលើទឹកដីខេត្ដរតនគីរីហេីយមានឥទ្ធិពលខ្លាំងជាងព្រះឥន្ទទៀត ទើបបានជា លោកអភិបាលខេត្ត លោកស្នងការនិង មេប៉េអឹម ខេត្ដរតនគីរី មិនហ៊ានក្បែរ ទុកអោយ ឈ្មោះ តន បេីកលេងយ៉ាងរំភេីយគ្មានអាជ្ញាធរនិងសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេព្រោះអស់លោកសមត្តកិច្ចនៅក្នុងខេត្តទំនងជាចាត់ទុកជាឆ្នាំងបាយសំរាប់ពួកគាត់ទើបបានជារក្សាភាពស្ងៀមស្ងាត់ធ្វេីមិដឹងមិឮបែបនេះ។

យោងប្រភពរាយការណ៍បានអោយដឹងនៅថ្ងៃព្រហស្បតិ៍ ១៥រោចខែភទ្របទ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះថាទីតាំងល្បែងសុីសងបៀរនឹងអាប៉ោង យូគី សង្វៀនជល់មាន់ដែលមានឈ្មោះ មន្ត្រីធំៗមានគាគហ៊ុន ហើយមានឈ្មោះតន ជាអ្នកមេការ មើលការខុសត្រូវក្នុងបនល្បែងនេះ ។ ទីតាំងល្បែងស៊ីសង បៀរ អាប៉ោង យូគី របស់លោក ធំ ដ៍ធំសម្បេីមនេះបានធ្វើការបើកលេងជាយូរណាស់មកហើយ គឺខួបប្រាំងខួបវស្សាដោយហាក់បីដូចជាមានការ រត់ការអោយអាជ្ញាធរនិង សម្ថកិច្ចអស់ហេីយ តាំងពីថ្នាក់ក្រោមរហូត ដល់ថ្នាក់ខេត្ដ ជារៀងរាល់ថ្ងៃមានអ្នកលេងល្បែងជិះឡានទំនេីបៗមកលេងព្រោងព្រាតពិសេសគឺស្វាគមន៍ទាំងប្រជាពលរដ្ឋ ធម្មតា និងមន្ត្រីរាជការក៍មានផងដែរ ។

ក្រុមអ្នកញៀនល្បែងរាប់សិបនាក់ទាំងនោះហាក់មិនក្រែងញញេីតអាជ្ញាធរនិងសមត្តកិច្ចនៅក្នុងមូលដ្ឋានបង្ក្រាបអ្វីបន្តិចសោះឡើយហេីយល្បែងសុីសងបៀរនឹងអាប៉ោង យូគី ក្នុង សង្វៀនជល់មាន់ រួចលេងយ៉ាងអនាធិបតេយ្យដោយមិនគិតពីភាពអសន្តិសុខនិងសុវត្ថិភាពនៅក្នុងភូមិឃុំឡើយ ។

ប្រជាពលរដ្ឋជាច្រើននៅទីនោះសូមធ្វើការអំពាវនាវទៅដល់ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តជាគណ:បញ្ជាការខេត្ត និងឧត្ដមសេនីយ៍ទោស្នងការខេត្តក៍ដូចជាមេបញ្ជាការកងរាជអាវុធហត្តខេត្ត សូមមេត្ដាមានចំណាត់ការណ៍ចំពោះមន្ត្រីក្រោមឱវាទឲ្យធ្វើការចុះបង្ក្រាបទីតាំងនេះផងទានដើម្បីជៀសវាងនូវករណីអំពើចោរកម្មនិងភាពអសន្តិសុខនៅក្នុងភូមិឃុំ ។ ពលរដ្ឋសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងអស់ហើយទើបមិនហ៊ានបង្ក្រាបល្បែងសុីសងបៀរនឹងអាប៉ោងយូគីរបស់លោកតនដ៍ធំមួយកន្លែងនេះឬខ្លាចបែកឆ្នាំងបាយទើបមិនហ៊ានបង្ក្រាបដោយហាក់មិនគោរពបទបញ្ជាថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលដែលបាក់ចេញជាគោលការណ៍៩ចំណុច ភូមិ-ឃុំមានសុវត្តិភាព។

កាលពីពេលថ្មីៗកន្លងទៅនេះសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹងបន្តទៀតអំពីគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចតាមមូលដ្ឋាន។
ជាមួយគ្នានេះផងដែរ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រ សួងមហាផ្ទៃ ត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំងចំពោះពាក្យថាភូមិឃុំទាំង៩ចំណុច។

ទន្ទឹមនឹងការគាំទ្រនេះអ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្តនិងបានសម្តែងនូវក្តីបារម្មណ៍ពីផលប៉ះពាល់ អាចនឹងបង្ករឲ្យមាន ភាពអសន្តិសុខនិងភាពអសមត្ថភាពនៅក្នុងភូមិ ឃុំ ដែលស្ថិតនៅក្រុង ខេត្ដរតនគីរីដែលល្បែងសុីសងបៀរ អាប៉ោង និងយូគី ជល់មាន់របស់ឈ្មោះ តន បាននឹងកំពុងបើកលេងរាល់ថ្ងៃ យ៉ាងរំភេីយ។

ជុំវិញករណីខាងលេីនេះដែរអង្គភាពសារព័ត៌មានយេីងមិនទាន់សុំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធ និង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តរតនគិរីបាននៅឡេីយទេកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះដេីម្បីលោកជ្រាបជាព័ត៌មាននឺងមានវិធានការបែបណានោះ។
ទោះជាយ៉ាងណាក្ដីពលរដ្ឋរង់ចាំមើលថាតើអាជ្ញាធរនិងសមត្ថកិច្ចហ៊ានបង្ក្រាបទីតាំងល្បែងសុីសងបៀរ អាប៉ោង និងយូគី របស់លោក តន នេះបានដែរឬយ៉ាងណា ?

You might like

Leave a Reply

Your email address will not be published. Required fields are marked *