ឯកឧត្តម ហៀក ម៉ា និងលោកជំទាវ ដឹកនាំក្រុមការងារយុវជន និងមន្ត្រីរាជការស្រុកដងទង់ ចូលរួមពិធីកាន់បិណ្ឌទី១៤ នៅវត្តដងទង់ ស្ថិតនៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត

ខេត្តកំពត ៖ នៅថ្ងៃពុធ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារយុវជនស្រុកដងទង់ ដឹកនាំដោយ ឯកឧត្តម ហៀក ម៉ា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារ ចុះជួយក្រុមការងារយុវជនស្រុកដងទង់ តំណាងឯកឧត្តម ភុន សារពេជ្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត និង លោកជំទាវ សេង សេរីរដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានអញ្ជើញចូលរួម ពីលោក នង ស៊ីម ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានគណបក្សស្រុក ព្រមទាំងលោក ប៊ុន ហាវ ប្រធានក្រុមការងារចុះជួយឃុំដងទង់ បានចូលរួមពិធីកាន់បិណ្ឌទី ១៤ នៅវត្តដងទង់ ស្ថិតនៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។

ឯកឧត្តម ហៀក ម៉ា បាននាំយកនូវសម្ភារនិងបច្ច័យ មានដូចជា៖ អង្ករ ២១០គីឡូក្រាម មីចំនួន ០៨កេស ត្រីខចំនួន ១២យួរភេសជ្ជៈចំនួន ០៣កេស ទឹកបរិសុទ្ធចំនួន ០៣កេស ថវិកាសម្រាប់កសាង ៦៧៥,០០០រៀល(ប្រាំមួយរយចិតសិបប្រាំពាន់រៀល) ថវិកាប្រគេនព្រះសង្ឃ ០៩អង្គ សរុប ២១០,០០០រៀល(ពីររយដប់ពាន់រៀល) កងកម្លាំង ១០០,០០០រៀល(មួយរយពាន់រៀល) និងបច្ច័យជូនលោកយាយជី លោកតាជីចំនួន ៥៦នាក់ ក្នុងម្នាក់ៗ ៥០០០រៀល សរុប ២៨០ ០០០រៀល(ពីររយប៉ែតសិបពាន់រៀល)៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *