រមណីយដ្ឋានទឹកឈូនិងភ្នំបូកគោ ជា​​​​​​​​តំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុ​ត​សម្រាប់ខេត្តកំពត ខណៈដែលភ្ញៀ​វទេសចរទៅលេងខេត្តកំពត មិនដែ​លមើលរំលងតំបន់ទាំងពីរនេះឡើយ

ខេត្តកំពត ៖ រមណីយដ្ឋានទឹកឈូនិងភ្នំបូកគោ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ខេត្តកំពត ខណៈដែលភ្ញៀវទេសចរទៅលេងខេត្តកំពតមិនដែលមើលរំលងតំបន់ទាំងពីរនេះឡើយ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានអះអាងថា រមណីយដ្ឋានទឹកឈូនិងភ្នំបូកគោ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត សម្រាប់ខេត្ត ខណៈដែលតំបន់ទាំងអស់នេះទទួលភ្ញៀវទេសចរទៅលេងកម្សាន្តរហូតដល់ជាង២១ម៉ឺននាក់នាពេលកន្លងមក។

លោកបន្តថា តំបន់រមណីយដា្ឋនទឹកឈូ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតសម្រាប់ខេត្ត ដែលមានទឹកហូរកាត់ស្ពានកំពង់បាយ មានចម្ងា​យជាង៨គីឡូម៉ែត្រនិងមានកន្លែងលេងកម្សាន្ត៦កន្លែង ដែលអាចឱ្យភ្ញៀវទេសចរអាចងូតទឹក ជិះខ្សែកាបឆ្លងព្រែក  ជិះទូក ជិះក្តាររំអិល ជាដើម និង អាចគយគន់នូវទេសភាពដំណាំហូបផ្លែនៅអមសងខាងទឹកធ្លាក់ ជាពិសេសចម្ការទុរេនដ៏ល្បីល្បាញប្រចាំខេត្ត ដែលមានភ្ញៀវទេសចរប្រមា​ណ​ជាង៤០ភាគរយបានទៅតំបន់នោះ ។ លោកបានឱ្យដឹងថា ចំណែកគោលដៅមួយទៀតគឺ រមណីយដ្ឋានឋានសួគ៌បូកគោដែលបានទាក់ទា​ញ​ភ្ញៀវទេសចរប្រមាណ៣០ភាគរយ ដែលនៅតាមផ្លូវឡើងលើកំពូលភ្នំ យើងត្រូវជិះកាត់តាមចង្កេះភ្នំមានព្រៃព្រឹក្សាខៀវស្រងាត់អមជុំវិញផ្លូវ ។ លោកបានបន្តទៀតថា ពេលឡើងដល់កំពូលភ្នំយើងអាចងូតទឹកជ្រោះលេងកម្សាន្ត ញាំអាហារ ថតយករូបសំណាកយាយម៉ៅដែលមានកម្ពស់២០ម៉ែត្រ មើលសំណង់ចាស់ៗ និងអាចស្នាក់នៅសណ្ឋាគារដែលមាននៅលើកំពូលភ្នំបានផងដែរ ។ លោកបានឱ្យដឹងទៀតថា ចំពោះថ្ងៃឈ​ប់​សម្រាកមន្ទីរណែនាំសណ្ឋាគារ បញ្ចុះតម្លៃមកត្រឹម៤០ទៅ៤៥ដុល្លារ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរបន្តស្នាក់នៅនិងដើរ​លេ​​ងតំបន់នោះ​កាន់តែច្រើន ។

យោងតាមរបាយការណ៍បានឱ្យដឹងថា នៅទូទាំងខេត្តកំពតមានសេវាកម្មទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងសេវាកម្មផ្សេងៗដែលបានចុះបញ្ជីជាង ៦៨០កន្លែង សម្រាប់បម្រើជូនអ្នកទេសចរដែលទៅលេងកម្សាន្តនៅទី​នោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *