ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែង​តាំង លោក ម៉ក់ ពេជ្ជរិទ្ធ ជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ឋានៈស្មើរដ្ឋមន្ដ្រី បន្ថែមលើមុខ​ងារ​បច្ចុ​ប្ប​ន្ន

រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជូន លោក ម៉ក់ ពេជ្ជរិទ្ធ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានឋានៈស្មើ រដ្ឋមន្ដ្រី បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលបានប្រាក់បំណាច់មុខងារ។

សូមជម្រាបថា លោក ម៉ក់ ពេជ្ជរិទ្ធ បច្ចុប្បន្នមានតួនាទីជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *