អភិបាលខេត្តសៀមរាប ដឹកនាំមន្ត្រីពាក់ព័ន្ធក្នុងខេត្ត ចុះត្រួតពិនិត្យក​ម្លាំ​​​ងចម្រុះដែលអនុវត្តបទបញ្ជា ០០​២​ ​របស់រាជរដ្ឋាភិបាល

ខេត្តសៀមរាប ៖ នាថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ ប្រតិភូខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាល នៃ គ​ណៈ​អភិបាលខេត្ត បានដឹកនាំប្រតិភូជាថ្នាក់ដឹកមន្ទីរ អង្គភាពក្នុងខេត្ត ចុះត្រួតពិនិត្យកម្លាំងចម្រុះដែលអនុវត្តបទបញ្ជា ០០​២​ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់នៅតាមព្រំប្រទល់ខេត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងកា​រ​ជួ​ប​​​សំណេះសំណាលជាមួយក្រុមអនុវត្តការងារចត្តឡីស័ក ដែលជាមេភូមិ មេឃុំ ស្រុក នៅក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ។

ក្នុងឱកាសដំណើរបេសកកម្មនោះ ឯកឧត្តមអភិបាលខេត្ត និងប្រតិភូ បានចុះទៅព្រំប្រទល់ខេត្តរួមមាន ខេត្តសៀមរាប និង​ខេ​ត្តឧត្ដរមានជ័យ( ផ្លូវជាតិលេខ ៦៨ ) , ខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ ( ផ្លូវជាតិលេខ ៦ ) និងមានការចុះជួបក្រុម​កា​រ​ងារទទួលបងប្អូនប្រជាពលករដែលវិលត្រឡប់មកពីប្រទេសថៃ ដើម្បីស្តាប់ស្ថានភាពលទ្ធផលការងារ ពិធីជួបសំណេះសំណាល និ​​​ងចែកអំណោយជាគ្រឿងឧបភោគ បរិភោគ
ស​​​​ម្រា​ប់ពេលបំពេញការងារ ក្នុងនោះមានមេភូមិ អ្នកភូមិ សមាជិកភូមិ នៅក្នុងឃុំទាំង ៦ ស្រុកស្រីស្នំ និងឃុំ ពីរក្នុងស្រុកក្រ​ឡា​ញ់​​​ គឺឃុំក្រឡា​ញ់ និងឃុំកំពង់ថ្កូវ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *