ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និង ឯកឧត្តម ជឹង ផល្លា ប្រ​ធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមរាប់បាតវេរភត្ត ប្រគេនព្រះសង្ឈ ដា​រ​ឆ្លងពិធីបុណ្យកាន់បិណ្ឌទី ៩ នៅវត្តព្រះពុទ្ធជ័យមង្គលារាម ហៅវត្តវាល​ពួ​ច

ខេត្តកំពត ៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខេភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិ​បា​លនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានអញ្ជើញ​ចូលរួមរាប់បាតវេរភត្ត ប្រគេនព្រះសង្ឈ ដារឆ្លងពិធីបុណ្យកាន់បិណ្ឌទី ៩ នៅវត្តព្រះពុទ្ធជ័យមង្គលារាម ហៅវត្តវាលពួច​ សង្កាត់​អណ្តូងខ្មែរ​ ក្រុងកំពត​ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញខេត្ត អភិបាលក្រុងកំពត លោកចៅសង្កាត់ ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ ចំណុះជើងវត្ត។

ក្នុងពិធីនោះឯកឧត្តមអភិបាលខេត្តបានប្រគេននូវអង្ករចំនួន២០បាវ ស្មើ៤០០គ.ក​ មី២០កេះ ថវិកា២លានរៀល។ ក្នុងឱកាសនោះផងដែរឯកឧត្តម អភិបាលខេត្ត​ បានឧបត្ថម្ភថវិកាដល់កំលាំងការពារចំនួន១២នាក់ ក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀល សរុបថវិកាចំនួន ២៤០,០០០រៀល។

You might like

Leave a Reply

Your email address will not be published. Required fields are marked *