ឯកឧត្តម ហ៊ុន ម៉ាណែត៖ ជានិច្ចកា​ល​រាជរដ្ឋាភិបាលតែងតែយកចិត្តទុ​ក​ដាក់ដល់គ្រួសារ អតីតយុទ្ធជនក​ម្ពុ​ជា ដើម្បីជួយជំរុញធ្វើឱ្យជីវភាពរ​ស់​នៅរបស់បងប្អួនកាន់តែមានភា​ព​ប្រសើរ

ខេត្តបន្ទាយមានជ័យ  ៖ ឯកឧត្តម​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេប​ញ្ជា​​​កា​រកងទ័ពជើងគោក បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយ​គតិបណ្ឌិតរបស់សម្តេចអគ្គ​ម​ហា​ សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់គ្រួសារ អតីតយុទ្ធជនកម្ពុជាដើម្បីជួយជំរុ​ញ​ធ្វើឱ្យជីវភាពរស់នៅរបស់បងប្អួនកាន់តែ​មានភាពប្រសើរ ថែមទៀតនោះ។

​ការថ្លែងបែបនេះរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានធ្វើឡើងក្នុងឱ កាស​ប្រគល់ផ្ទះចំនួន១០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់គ្រួសារអតីតយុទ្ធជនកម្ពុជា នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទា​យ​មានជ័យ និង ផ្តល់អំណោយស្បៀងអាហារ សម្ភារប្រើប្រាស់ ថវិកា ដល់គ្រួសារអតីតយុទ្ធជនចំនួន ៤០គ្រួ សារផងដែរ កាលពីរ​សៀលថ្ងៃ​៨រោច ខែ​ភទ្របទឆ្នាំជូត ទោស័ក ព.ស.​ ២៥៦៤ ត្រូវនឹងថ្ងៃ ព្រហស្បតិ៍ ទី១០ ខែកញ្ញាឆ្នាំ២០២០​។

ក្នុងឱកាសនោះឯកឧត្តមឧត្តម​សេនីយ៍​ឯកហ៊ុនម៉ាណែត បានថ្លែងពាំនាំនូវ​ប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខដោយក្តីនឹករលឹក​ពី​សំណាក់សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជូនដល់បងប្អូនអតីតយុទ្ធជនទាំងអស់។

ឯកឧត្តមក៏បានថ្លែងកោតសរសើរ ដល់អតីតយុទ្ធជនទាំងអស់ ដែលកន្លងមកបាន​តស៊ូ ដោយបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិ មាតុភូមិរហូតដល់ធ្វើឱ្យប្រទេសកម្ពុជាទាំងមូលមានស្ថិរភាពពេញលេញ មានសុខសន្តិភាព និងមានការអភិវឌ្ឍលើ​គ្រប់វិស័យ ដែលមិនអាចកាត់ថ្លៃបាននោះ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ដោយសារបងប្អូនអតីតយុទ្ធជនទាំងអស់នេះ មាន គុណជាមួយជាតិខ្លាំងនោះ ទើបរាជរដ្ឋា​ភិ​បា​​​លបានយកចិត្តទុកដាក់ លើបងប្អូនអតីតយុទ្ធ ជនយ៉ាងខ្លាំងធ្វើឱ្យក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់នេះមានភា​ពក​ក់ក្តៅ​និ​ងមានជំនឿ ជឿជាក់លើរាជរដ្ឋាភិបាល ​ក្រោមការដឹកនាំរបស់សម្តេចតេជោ ​ហ៊ុន សែន ។

ជាមួយនោះឯកឧត្តម បានក្រើនរម្លឹកដល់បងប្អូននិវត្តន៍ជនទាំងអស់ដែលជាអតីត យុទ្ធជនត្រូវតែចេះតស៊ូក្នុងជីវិតរស់​នៅ​ មិនត្រូវអស់សង្ឃឹមនោះទេ រាជរដ្ឋាភិបាលបានយក ចិត្តទុកដាក់ទាំងការផ្តល់ផ្ទះសម្បែងដីសម្បទានសង្គមកិច្ច ការបណ្តុះប​ណ្តា​ល​វិជ្ជាជីវៈ ជាមួយកែសម្រួលប្រាក់បៀវត្សមូលដ្ឋាន ឱ្យតុល្យភាពគ្នាទៀតផង សំដៅធ្វើយ៉ាងណាឱ្យបង ប្អូនបានរស់នៅក្នុងជីវភា​ព​មួយសមរម្យ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *