ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងបានអញ្ជើញចុះសួរសុខទុក្ខ និ​​​ងនាំយកអំណោយចែកជូនដល់​ប​ងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៥២ គ្រួសារ ក្នុងស្រុកស្វាយអន្ទរ​

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៥២ គ្រួសារ មកពីឃុំចំនួន ៥ ឃុំ ក្នុងស្រុកស្វាយអន្ទរ ដែលធ្វើនៅវត្តព្រៃខ្លា ភូមិព្រៃខ្លាទី១ ឃុំព្រៃខ្លា។

ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែ គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ ដោយតែងតែគិតគូរជានិច្ ចចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនដែលងាយរងគ្រោះ។

ឯកឧត្តមបានបន្តថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង តែងតែជួយឧបត្ថម្ភដល់បងប្អូន ដែលជួបការលំបាកជានិច្ច នឹងមិនទុកឱ្យបងប្អូនស្លាប់ដោយអត់អាហារនោះទេ។

ដោយឡែកចំពោះជំងឺកូវីដក្នុងខេត្តព្រៃវែង  បានធ្វើការផ្សព្វផ្សាយអប់រំអំពីវិធានការការពារ និងអនាម័យជូនដល់បងប្អូនប្រជាពលរដ្ឋជាប្រចាំ  ហើយរហូតមកដល់ពេលនេះ ខេត្តព្រៃវែងមិនទាន់មាន ករណីអ្នកឆ្លងជំងឺកូវីដនោះនៅឡើយទេ។

ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្ត អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ ជាពិសេសនៅក្នុងរដូវកាលនៃបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ដោយត្រូវចេះការពារខ្លួន និងមានអនាម័យឱ្យបានជាប់ជានិច្ច  ដើម្បីបង្ការទប់ស្កាត់ កុំឱ្យមានការឆ្លងនៅក្នុងសហគមន៍។

ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តនូវច្បាប់ចរាចរណ៍ ផ្លូវគោកទាំងអស់គ្នា ដើម្បីការពារបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវទីសាធារណៈណាមួយ ដែលអាចកើតមានឡើងជាយថាហេតុនោះ។

ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក ទាំងអស់ត្រូវអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ជាពិសេសនៅក្នុងរដូវការនៃបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌនេះដើម្បីបញ្ចៀសនូវអំពើលួចឆក់ប្លន់នៅតាមទីវត្តអារាមជាដើម។

សម្ភារៈដែលឯឧត្តមអភិបាលខេត្តផ្ដល់ជូននោះក្នុង១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ភួយ១, ខ្នើយ១, មុង១, និងថវិកា ៥០,០០០រៀល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *