ឯកឧត្តម ហៀក ម៉ា និងលោកស្រី គឹម សុធារី ចូលរួមសាកសួរសុខទុក្ខលោក ទិត្យ ឌឿន អតីតសមាជិកក្រុមប្រឹក្សាស្រុក

ខេត្តកំពត ៖ នាព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ហៀ​​​​ក ម៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពត អនុប្រ​ធានក្រុមការងារយុវជនគណបក្សថ្នាក់ខេត្ត និងជាប្រធានក្រុមការងារយុវ​ជ​ន​ចុះជួយស្រុកដងទង់ និងលោកស្រី គឹម សុធារី អភិបាលនៃគណៈអភិបាលស្រុកជុំគិរី សមាជិកក្រុ​ម​​ប្រឹក្សាស្រុក និងមន្រ្តីរាជ​កា​រសាលាស្រុក បានចូលរួមសាកសួរសុខទុក្ខលោក ទិត្យ ឌឿន អតីតសមាជិកក្រុមប្រឹក្សាស្រុក និងបាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនមានដូចជា៖ អង្ករ២០គ.ក, មី១កេស, ទឹកត្រី០១យួរ, ប្រេងឆា០១ដប, ប៊ីចេង១កញ្ចប់, ទឹកបរិសុទ្ធ១កេស, ស្ក​រស១កញ្ចប់ ព្រមទាំងថវិកាចំនួន១៥០.០០០រៀល។

You might like

Leave a Reply

Your email address will not be published. Required fields are marked *