ឯកឧត្តម ភុន សាពេជ្រ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែង​តាំង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត និងក្រុមការ​ងា​​រយុវជនគណបក្សប្រជាជនក​ម្ពុជា​ក្រុងកំពត

ខេត្តកំពត ៖ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានធ្វើពិធីប្រកាសតែងតាំង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះជួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងកំពត ក្រោមអធិបតីភាព ឯកឧត្តម ភុន សារពេជ្រ ប្រ​ធា​នក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត លោក លាង រឿនសុធី អមដំណើរដោយឯកឧត្តម ហ៊ុន សុខា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយស្រុកឈូក ឯកឧត្តម ហៀក ម៉ា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយស្រុកដងទង់ និងគណប្រតិភូជាច្រើនរូបទៀត។

គណៈអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្ស សម្រេច ចាត់តាំងក្រុមការងារគណបក្សខេត្តដូចតទៅៈ

១. ឯកឧត្តម គុយ ឆាយ                   ប្រធាន

២. លោក ខាន់ សុផល                    អនុប្រធាន

៣. លោក សោម កុសល                  អនុប្រធាន

៤. លោក ម៉ែន វណ្ណៈ                      អនុប្រធាន

៥. លោក នៃ សុគន្ធ                       សមាជិក

៦. លោក ណុប សុផល                   សមាជិក

៧. លោក ស៊ុន ម៉ានិត                     សមាជិក

៨. លោក អ៊ួន សាកល                    សមាជិក

៩. លោក ឃុន ណារិទ្ធ                    សមាជិក

១០. លោក សំ ដារិទ្ធ                       សមាជិក

១១. លោក លី ទាយូ                      សមាជិក។

គណៈអចិន្ត្រៃយ៍គណៈកម្មាធិកាគណបក្សក្រុងកំពត សម្រេច ចាត់តាំង កែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងកំពត ដូចតទៅៈ

១. លោក ងួន សុធី                        ជាប្រធាន

២. លោកស្រី ចាន់ កញ្ញា                  ជាអនុប្រធានប្រចាំការ

៣. លោក ម៉ែន សំណាង                  ជាអនុប្រធាន

៤. លោកស្រី គាត សារឹម                 ជាអនុប្រធាន

៥. លោក ហ៊ុន វីរៈថេត                    ជាអនុប្រធាន

៦. លោក មុនី នីរោធ                      ជាអនុប្រធាន

៧. លោកស្រី គឹម រតនា                   ជាអនុប្រធាន

៨. លោក ញឹម សារ៉ាត                    ជាអនុប្រធាន

៩. លោក ចាន់ ឬទ្ធា                       ជាអនុប្រធាន

១០. លោក កែ ច័ន្ទរដ្ឋវិទ្យា                ជាអនុប្រធាន និងសមាជិកសរុបចំនួន ៥១នាក់។

ក្នុងឱកាសនោះដែរ លោក ងួន សុធី បានប្តេជ្ញាចិត្ត នឹងខិតខំប្រឹងប្រែង អភិវឌ្ឍន៍ក្រុងកំពត ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត។

ជាចុងក្រោយ ឯកឧត្តម ភុន សារពេជ្រ បានមានប្រសាសន៍អំពីគោលការរបស់គណបក្ស និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត ជូនបងប្អូនសមាជិក សមាជិកា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាដែលមានវត្ត​មា​ននៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពតនេះ ជូនពរឱ្យបងប្អូនគ្រប់ក្រុមគ្រួសារ ចេះថែរក្សាខ្លួនឱ្យមានអនាម័យ និងជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ ជៀសផុតពីវិបត្តិជំងឺឆ្លងកូវីដ-១៩។

You might like

Leave a Reply

Your email address will not be published. Required fields are marked *