មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ចងក្រងបណ្តុំអាជីវកម្មកសិកម្មសម្រាប់ប្រមូលទិញបន្លែសុត្ថិភាពពីប្រជាកសិករ ដើម្បីផ្តត់ផ្គង់ទីផ្សារក្នុងស្រុក

ខេត្តតាកែវ ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បាន​ចងក្រងបណ្តុំអាជីវកម្មក​សិកម្មសម្រាប់​ប្រមូល​ទិ​ញ​​បន្លែសុវត្ថិភាពពីប្រជាកសិករ ដើម្បីផ្តត់ផ្គង់ទីផ្សារក្នុងស្រុក ដែលធ្វើអោយ​ប្រជាកសិករអាចរកចំ​ណូល​បានខ្ពស់ពីការលក់​បន្លែ​សុវត្ថិភាព​។
លោក ញ៊ុប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍ថា សព្វថ្ងៃនេះមន្ទីរបានចងក្រងបណ្តុំអាជីវកម្មកសិកម្មសម្រាប់ប្រមូលទិញបន្លែសុវត្ថិភាពបានចំនួន១៧បណ្តុំអាជីវកម្ម ហើយក្នុងមួយបណ្តុំកអាជីវកម្មទទួលទិញបន្លែសុវត្ថិភាពពីប្រជាកសិករគិតជាមធ្យមចំនួនជាងបីតោនក្នុងមួយថ្ងៃ។
លោកបានបន្តថា មន្រ្តីជំនាញរបស់មន្ទីរកសិកម្មខេត្តតាកែវបានអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិ​កម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុទៅដល់ប្រជាកសិករជាអ្នកផលិតបន្លែសុវត្ថិភាព ដើម្បីធ្វើយ៉ា​ងណាឲ្យពួកគាត់មានជំនាញច្បាស់លាស់ពីការប្រើប្រាស់ដី ប្រើប្រាស់ថ្នំាដែលគ្មានជាតិគីមី និងវិធីកា​រ​ពារសត្វល្អិតចង្រៃផងដែរ ។
លោកបបញ្ជាក់ទៀតថា ការចងក្រងកសិករជាបណ្តុំអាជីវកម្មកសិកម្មក្នុងការផលិតបន្លែសុវត្ថិភាពនេះ ពិ​ត​ជាបានធ្វើឲ្យពួកគាត់អាចទទួលបានទាំងបទពិសោធន៍ បច្ចេកទេសកសិកម្មត្រឹមត្រូវ និងទទួលបានប្រា​ក់ចំណូលច្រើនពីមុខរបរមួយនេះ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារនិងកាត់បន្ថយការចំណាកស្រុក។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវបានឲ្យដឹងថា នៅទូទាំងខេត្តការដាំដំណាំរួមផ្សំរួមមាន ដំឡូងមី ដំឡូងជ្វា សណ្តែកបាយ សណ្តែកដី ពោត អំពៅ ឪឡឹក និងបន្លែគ្រប់មុខ លើផ្ទៃដីដាំបានសរុបជាង ៣.០២២ ហិកតា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *