ខេត្តរតនគិរីរំពឹងថា នឹងទទួលបានភ្ញៀវទេសចរយ៉ាងច្រើនកុះករនាថ្ងៃ​ឈ​ប់សំរាកសងបុណ្យចូលឆ្នាំខ្មែរ ខ​ណៈ​ដែលខេត្តភូមិភាគឦសានមួយនេះ សំបូរទៅដោយធនធានធម្ម​ជា​តិ​ ជាទីទាក់ទាញភ្ញៀវទេសចរណ៍

ខេត្តរតនគិរី ៖ ខេត្តរតនគិរីបង្ហាញក្តីរំពឹងនឹងទទួលបានភ្ញៀវទេសចរ​យ៉ាងច្រើនកុះករនាថ្ងៃឈប់សំរាកសង​បុណ្យចូលឆ្នាំ​ខ្មែរនេះ ​ខណៈដែលខេត្តភូមិភាគឦសាន​មួយនេះសំបូរទៅ​ដោយសម្បត្តិធន​ធាន​ធម្មជាតិ ដ៏សម្បូរបែបដែលជាទីទាក់ទាញភ្ញៀវទេសចរណ៍។

លោក ង៉ែត  ពិទូ  ប្រធានមន្ទីទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងថា រយៈពេល​ជាង ១ខែនេះ ភ្ញៀវទេសចរមកពីគ្រប់ខេត្តចាប់ផ្តើម​សម្រុកមកលេងខេត្តរតន​គិរីទំាងថ្ងៃឈប់សំរាក និងថ្ងៃ ធម្មតា ដែលជាសញ្ញាដ៏ល្អអាចនឹងទទួលបានភ្ញៀវទេសចរ​ដ៏ច្រើ​នលើសលុយនៅថ្ងៃ​​សងបុណ្យឈប់ សំរាកខាងមុខ។ លោកបានបញ្ជាក់ថាតាមរយៈក្តីរំពឹងពីកំណើនភ្ញៀវទេសចរនេះមន្ទីរទេសចរណ៍ខេត្តបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះអប់រំ ផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្ម​ដែលប្រកបមុខរបរលក់ម្ហូបអាហារ ផ្ទះសំណាក់ សណ្ឋាគារ នៅតាមបណ្តារមណីដ្ឋាននានា នៅទូទាំងខេត្ត​មិនត្រូវលក់របស់របរដែលមានតម្លៃថ្លៃពេកនោះទេ ពិសេសត្រូវមានបញ្ជីមុខម្ហូប​និងមានដាក់តម្លៃឲ្យបានត្រឹមត្រូវ  និង ត្រូវមានទឹកអាល់កុល ជែល ឬលាងដៃនឹងសាប៊ូ​នៅតាមកន្លែង​លក់ដូររបស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឹកូវីដ១៩ និងជំងឺផ្សេងៗទៀត។

 សូមបញ្ជាក់ថាខេត្តរតនគិរីមានតំបន់រមណីយដ្ឋានជាច្រើនដូចជា  បឹងយក្សឡោម, បឹងលំកុដ, បឹងយក្សអោម-យក្សការ៉ា, ទឹកធ្លាក់កាចាញ, ទឹកធ្លាក់ចាអ៊ុង, ទឹកធ្លាក់កាទៀង, ទឹកធ្លាក់អូរស៊ិនលែរ៍, ទឹកជួរតាតៃ, វាលរំប្លង់, ដែនជម្រកសត្វព្រៃលំផាត់, ឧទ្យានជាតិវីរៈជ័យ, ភូមិវប្បធម៌ជនជាតិដើម​ភាគតិច និងរមណីយ​ដ្ឋានទឹកជួរទឹង ទាំងនេះ ជាតំបន់ទេសចរណ៍សក្ដានុពល​របស់ខេត្តនៅភូមិភាគឦ​សាន្តមួយនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *