មន្ទីរសុខាភិបាលខេត្តកណ្ដាល អំពា​វ​​នាវដល់ប្រជាពលរដ្ឋឲ្យចូលរួមរក្សាអនាម័យ លុបបំបាត់ជម្រកមូសខ្លានៅ​ជុំវិញផ្ទះ ដែលជាប្រភពចម្លង នៃ​​​​​មានជំងឺគ្រុនឈាមនិងជំងឺគ្រុន​ឈី​ក

ខេត្តកណ្ដាល ៖ មន្ទីរសុខាភិបាលខេត្តកណ្ដាល នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមរក្សា អនាម័យលុបបំបាត់ជំរកមូសខ្លានៅជុំវិញផ្ទះ ដែលជាប្រភពចម្លង នៃមានជំងឺគ្រុនឈាមនិងជំងឺគ្រុនឈីក ។

លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានអោយដឹងថា ដើម្បីបង្ការនិងទប់ស្កាត់ កុំអោយ​មាន ជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក ក្រុមការងារបានចាប់ផ្តើមធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លា និងដាក់ថ្នាំអាលបែតនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅគ្រប់ភូមិ ឃុំទូទាំងខេត្ត គឺបានចាប់ផ្តើម នៅរដូវភ្លៀងធ្លាក់នេះ  ។  លោកបន្តថា មូលហេតុនាំឱ្យមានការឆ្លងជំងឺគ្រុនឈាម ដោយសារពុំបានទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដូចជា សម្បកកំប៉ុង ឬសម្បកដបជាដើម ដែលជាហេតុធ្វើឱ្យដក់ទឹកនៅខាងក្នុងរបស់ទាំងនោះ ធ្វើឱ្យដង្កូវទឹកពងបង្កើតទៅជាមូសខ្លា ដែលជាប្រភពចម្លងជំងឺបាន។

លោកវេជ្ជបណ្ឌិត បន្ថែមថា អត្រាឆ្លងជំងឺគ្រុនឈាមនៅទូទាំងប្រទេស បានថយចុះ ៨៨ ភាគរយក្នុងរយៈពេល៦ខែដើមឆ្នាំ២០​២​​​០នេះក៏ពិតមែន ប៉ុន្តែគោលការណ៍របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល នៅតែមានវិធានការទប់ស្កាត់បន្ថែមទៀ​ត​  ខណៈដែលជំងឺគ្រុនឈីកកំពុងផ្ទុះឡើងនៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានត្រៀមថ្នាំអាបែត ជាង ២៥០តោន ថ្នាំបាញ់មូសជាង ៦ពាន់លីត្រ និងថ្នាំសេរ៉ូមជិត ១០ម៉ឺនកំប្លោក ដែលអាចប្រើប្រាស់គ្រប់គ្រាន់ក្នុងឆ្នាំនេះ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមនេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *