ខេត្តសៀមរាប ៖ លោកជំទាវ ទាងអេង-ទៀសីហា អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំក្រុមការងារចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ ដោយនាំយកនូវម៉ាស និងអាល់កុល ចែកជូនគ្រូពេទ្យតាមមណ្ឌលសុខភាពទាំង៥ ប្រគេនចង្ហាន់បិណ្ឌបាត្រចំពោះព្រះសង្ឃចំនួន២វត្ត ដែលកំពុងជួបការខ្វះខាត ក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ បច្ចុប្បន្នរួមទាំងបាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ចំនួន ៣៧គ្រួសារនៅឃុំតាសៀម និងឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។