ខេត្តកំពង់ធំ ៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សុខ ហៃ អភិបាលរងខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាលខេត្តកំពង់ធំ បានចុះពិនិត្យទីតាំង វិទ្យាល័យ រស្មីសោភ័ណ ដើម្បីត្រៀមលក្ខណៈ ប្រយុទ្ធប្រឆាំង និងព្យាបាលអ្នកជំងឺខូវីដ-១៩ នៅក្នុងមូលដ្ឋានស្រុកស្ទោង ។
ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការត្រៀមលក្ខណនេះ គឹដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ប្រសិនបើមានការរាតត្បាតនៃមេរោគ ខូវីដ-១៩ នៅក្នុងស្រុកស្ទោងក្នុងពេលណាមួយ ឬនាពេលឆាប់ៗខាងមុខនេះ ។ លើសពីនេះទៀត ឯកឧត្តមបានអោយរដ្ឋបាលស្រុកស្ទោង ត្រូវសហការជាមួយមន្ត្រី និងបង្កើតគណកម្មការទទួលខុសត្រូវ ក៏ដូចជាការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងដែលអាចកើតមានឡើងអោយបានទាន់ពេលពេលវេលា និង មានសិទ្ធិភាពបំផុត ។
ឯកឧត្តម ក៏បានសំណូមពរដល់ម្ចាស់សេវារដ្ឋករ ទឹក-ភ្លើង ត្រូវតបណ្តាញ ព្រមទាំងផ្គត់ផ្គង់ ទឹក-ភ្លើង ឱ្យបានគ្រប់គ្រាន់ដល់ទីតាំងនេះ ដើម្បីជាវិភាគទានជាមួយរដ្ឋាភិបាល ៕