ឃាតករកាប់មនុស្សស្លាប់ចំនួនពីរនាក់ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចាប់ខ្លួនបានហើយ

ចេញផ្សាយ៖ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦

ខេត្តតាកែវ៖ករណីឃាតកម្មដ៏ឃោឃៅបុរសជនដៃដល់ជាប្អូនបង្កើតបានយកពូថៅកាប់ជនរងគ្រោះស្លាប់ ចំនួនពីរនាក់ ប្រុសម្នាក់ស្រីម្នាក់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០និង០៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

ចំពោះករណីនេះដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តនិងសម្របសម្រួលនីតិវិធីដោយ ឯកឧត្ដម ឯក ឆេងហូត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។

នៅវេលាម៉ោង៣និង៣៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ត្រង់ចំណុចក្លោងទ្វារវត្តអង្គជុំ ភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ខេត្តតាកែវ) កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន  វណ្ណៈ មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះប៉ាង សុបិនភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាជនដៃដល់ ក្នុងករណីឃាតកម្មខាងលើនេះកាបឭលើជនរងគ្រោះបណ្តាលឲ្យស្លាប់

វត្ថុតាងចាប់យក៖ម៉ូតូ១គ្រឿង ម៉ាកC១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ស្លាកលេខ តាកែវ Q6548 – ទូរសព្ទ័ដៃចំនួន៣គ្រឿងប្រាក់ចំនួន៥.៤០០រៀល បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៖ និងវត្ថុតាងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *