លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ

ចេញផ្សាយ៖ រសៀលថ្ងៃសៅរ៍ ទី ១០ ខែ មករា ឆ្នាំ ២០២៦

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញមកខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដីកាលពីពេលកន្លងទៅថ្មីៗនេះ។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ថែមទាំងបានយកអំណោយជាច្រើនដូចជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព និងវីរនគរបាលជាតិផងដែរ។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍សួរសុខទុក្ខ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *