ខេត្តសៀមរាប៖ កម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០៩និង៥០នាទីបានឃាត់ខ្លួនជនសង្ស័យ៖ ០១នាក់ ដែលពាក់ព័ន្ធករណីចំនួន០៤ករណី៖ ១–ប្រើប្រាស់ឯកសារសាធារណៈក្លែង(ក្លែងអត្តសញ្ញាណប័ណ្ណ) ២–ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលគ្នានិងនគរបាលឬយោធា ។
៣–រំលោភលើទំនុកចិត្ត
៤–គំរាមកំហែងថានិងសម្លាប់
បានធ្វើការឃាត់ខ្លួននៅចំណុចផ្លូវ២០០២ ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិវិហារចិន សង្តាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយមកជនសង្ស័យបានយកម៉ូតូដែលជួល ទៅផ្ដាច់GPSចេញ រួចយកទៅលក់នៅខេត្តបន្ទាយជ័យបានលុយចំនួន ៦០០ ដុល្លារ ហើយគេចខ្លួនទៅរាជធានីភ្នំពេញត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនប្រគល់ជនសង្ស័យ៖ ឱ្យអាវុធហត្ថខេត្តសៀមរាបដើម្បីអនុវត្តតាមនីតិវិធី។ វត្ថុតាងរួមមាន៖ ស្លាកលេខម៉ូតូ០១ស្លាក ខោអាវយោធាប៉ារ៉ា០១កំប្លេ និងលិខិតទិញម៉ូតូ០១ច្បាប់។
ក្រោមវិធានការជំនាញជនសង្ស័យ៖ ខាងលើបានសារភាពឱ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់ពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប៕
សារព័ត៌មាន សៀមរាបទាន់ហេតុការណ៍
សារព័ត៌មាន ពន្លឺខ្មែរអមតៈ
សារព័ត៌មាន ខេមេឌៀ

