ព្រះយសោធរញាណ ឡោម សុឈាត និមន្តនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកស្នាក់នៅក្នុងវត្តតាហង្សសរារ៉ាមចំនួន១០០គ្រួសារ

សៀមរាប៖ ព្រះយសោធរញាណ ឡោម សុឈាត ព្រមទាំងព្រះភិក្ខុសង្ឃ និងឧត្តមសេនីយ៍ទោ បណ្ឌិត សាយ រិទ្ធីស័ក្តិ និង និលោកថាន ហឹក អភិបាលរងស្រុកពួក លោកស្រី គឹម សុគន្ធី មេឃុំព្រៃជ្រូក និង ញាតិញោមពុទ្ធបរិស័ទ្ធក្រុងសៀមរាប នារសៀលថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២៥េនះ បាននិមន្តនិងអញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិង ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកមកពីតំបន់មានសង្គ្រាមព្រំដែនកម្ពុជាថៃ មកស្នាក់នៅតាមផ្ទះបងប្អូន និងក្នុងវត្តតាហង្សសរារ៉ាម នៅភូមិប្រាសាទ ឃុំព្រៃជ្រូកស្រុកពួក ខេត្តសៀមរាប ចំនួន១០០គ្រួសារ

លោក ថាន ហឹក អភិបាលរងស្រុកពួក បានបញ្ជាក់ថា វត្តអារាមមិនត្រឹមតែជាទីសក្ការបូជាប៉ុណ្ណោះទេ តែបានក្លាយជា ទីជម្រកសុវត្ថិភាព និង បានកំពុងស្នាក់អាស្រ័យតាមផ្ទះបងប្អូនក្នុងខេត្តសៀមរាប   សម្រាប់បងប្អូនដែលកំពុងរងទុក្ខវេទនាទាំងផ្លូវកាយ និងផ្លូវចិត្តដោយសារសង្គ្រាមឈ្លានពាន់ពីសំណាក់កងទ័ពថៃ

ជាមួយគ្នានេះព្រះយសោធរញាណ ឡោម សុឈាត និងព្រះសង្ឃជាព្រះចៅអធិការវត្តនៅក្នុងក្រុងសៀមរាប ជាច្រើនអង្គទៀតរួមជាមួយសប្បុរសជន បានចូលរួមផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋភៀសសឹកបានទាន់ពេលវេលា។លោកក៏បានណែនាំដល់អាជ្ញាធរ ទាំងអស់ បន្តសហការយ៉ាងជិតស្និទ្ធជាមួយព្រះសង្ឃ និងគ្រប់ភាគីពាក់ព័ន្ធ ធានាឲ្យបាននូវសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព និងការផ្គត់ផ្គង់ចាំបាច់នានា ដល់បងប្អូនជនភៀសសឹកឲ្យបានសមរម្យ និងថ្លៃថ្នូរ។

ព្រះយសោធរញាណ ឡោម សុឈាត បានមានថេរដីកាថា ស្ថិតនៅក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ សូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមសាមគ្គីជួយគ្នាក្នុងគ្រាលំបាក មានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាងពេលបានឃើញប្រទេសជាតិមានសន្តិភាពនោះទេ

ព្រះសមថបណ្ឌិតោ ធន់ ចន្តា មានថេរដីកាលើកឡើងថា  សង្គ្រាមមិនដែលផ្តល់សុភមង្គល ភាពរីកចម្រើន ការជួបជុំគ្រួសារដូចសុខសន្តិភាពនោះទេ គឺសង្គ្រាមមានតែធ្វើឲ្យនិរាសព្រាត់ប្រាស់ ក្រុមគ្រួសារ  ឈឺចាប់ខ្លោចផ្សាមិនអាចគណនាបាន ដូច្នេះហើយបើសង្គមជាតិមានសុខសន្តិភាព ទើបសាសនារស់នៅសុខស្ងប់បានផងដែរ

ស្របនឹងស្ថានការណ៍នេះ វត្តអារាម គឺជារបស់យើងទាំងអស់គ្នា ហើយនៅទីនេះគឺជាទីស្នាក់អាស្រ័យនៃសេចក្ដីស្ងប់ ជាទីដែលយើងបានរស់នៅដោយផ្អែកលើធម៌មេត្តា និង ធម៌ករុណារបស់ព្រះសង្ឃ ព្រះអង្គ សូមសម្តែងនូវការអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុត ចំពោះការបាត់បង់ និង ការឈឺចាប់ទាំងឡាយ ដែលបងប្អូនបានជួបប្រទះ

ក្នុងនោះដែរ ព្រះយសោធរញាណ ឡោម សុឈាត បានមានថេរដីកាផ្តាំផ្ញើ ដល់ចៅអធិការគ្រប់វត្តទាំងអស់ ត្រូវសហការ ជាមួយអាជ្ញាធរ និមន្ត ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅតាមផ្ទះ បណ្ឌលសុវត្ថិភាព ពីព្រោះថា ព្រះសង្ឃ វត្តអារាមមានការរីកចម្រើនទៅបាន គឺអាស្រ័យដោយប្រជាពុទ្ធបរិស័ទ ដូច្នេះទុក្ខលំបាករបស់ប្រជាពុទ្ធបរិស័ទ ក៏ជាទុក្ខលំបាករបស់ភិក្ខុសង្ឃយើងដែរ៕ដោយ៖ ជន់ ពិទូ ភ្នាក់ងារខេត្តសៀមរាប

សារព័ត៌មាន សៀមរាបទាន់ហេតុការណ៍

សារព័ត៌មាន ខេមេឌៀ

 

                                                                                          

You might like

Leave a Reply

Your email address will not be published. Required fields are marked *