បង្រ្កាបមេឈ្មួញដឹកលៀសបានជាច្រើនតោននៅខេត្តកំពង់ឆ្នាំងនឹងបានយកទៅចាក់លែងចូលក្នុងដែននេសាទវិញទាំងអស់

ខេត្តកំពង់ឆ្នាំង៖ កាលពីយប់ថ្ងៃទី ០៣ ខែកុម្ភៈឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បន្តសកម្មភាពដឹកនាំកម្លាំង ចុះប្រតិបត្តិការបង្ក្រាបបទល្មើសដឹកលៀសជាច្រើនតោន ដែលខុសច្បាប់ដឹកចេញពីខេត្តកំពង់ធំ មកឡើងនៅជើងកំពង់ឆ្នុកទ្រូ ឃីឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង

 ក្នុងកិច្ចប្រតិបត្តិការនេះដែរ ឯកឧត្តម សេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនិង លោក វរសេនីយ៍ទោប៊ី រស្មីចន្នី មេបញ្ជាការរង បានដឹកនាំកម្លាំង សហការជាមួយ កងពលតូចលេខ៧០ បញ្ជាការដ្ឋានទ័ពពិសេស៩១១ និងយោធភូមិភាគទី៥ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទលៀសរួមគ្នានៅចំណុចផែនេសាទ ក្នុងភូមិសាស្រ្តភូមិឆ្នុកទ្រូ ឃុំឆ្នុទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

 ក្នុងនោះបានបង្ក្រាប ទូកចំនួន ០៤គ្រឿង រថយន្ត ចំនួន០៤គ្រឿងនិងលៀសចំនួន ,០៣៨ការ៉ុង ស្មើប្រមាណជាង ៨៣តោន ដែលនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដឹកឆ្លងកាត់តាមភូមិផាត់សណ្ដាយ ចូលមកផែនេសាទ ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

ដោយមានការសម្របសម្រួល ពីឯកឧត្តម ឯកស៊ុន រស្មីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។ ហើយនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំកម្លាំង ដឹកលៀសដែលបង្រ្កាបបាន ទៅចាក់លែងចូលក្នុងដែននេសាទវិញទាំងអស់។

 ដោយឡែកទូក និង រថយន្ត ដែលប្រព្រឹត្តបទល្មើស ទាំងនោះត្រូវបានប្រគល់ជូនទៅខាងរដ្ឋបាលជលផល ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីស្ដីពីច្បាប់រដ្ឋបាលជលផល៕តំឡើងចែកចាយព័ត៍មានដោយលោកលុចណាម

You might like

Leave a Reply

Your email address will not be published. Required fields are marked *