បែកធ្លាយជំទាវ លី អ៊ុំអេង វង្វេងស្មារតី ប្តឹងម្ចាស់ដីស្របច្បាប់ មួយកន្លែង ២សំណុំរឿង តែឯកសារផ្សេងគ្នា

សៀមរាប៖ ថ្មីៗនេះបន្ទាប់ពីមានការស្រាវជ្រាវ ក៏បានបែកធ្លាយជំទាវ លី អ៊ុំអេង កំពុងវង្វេងស្មារតីអត់ស្គាល់ដីខ្លួនឯងច្បាស់ផង បានប្តឹងម្ចាស់ដីស្របច្បាប់មួយកន្លែង ចំនួន២សំណុំរឿង ដោយបានប្រើឯកសារផ្សេងគ្នា ចូលទៅតំណាងអយ្យការអមសាលាដំបូងខេត្តខេត្តសៀមរាប

សំណុំរឿងទី១ ឈ្មួញដីសំបូររឿងឈ្មោះ លី អ៊ំអេង  បានប្តឹងភាគីម្ចាស់ដីពិតប្រាកដ ពីបទ រំលោភលើកម្មសិទ្ធិឯកជន  ប្រព្រឹត្តនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០ ២២។

  .ចំណែកសំណុំរឿងទី២ ប្តឹងពីបទ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ដោយចេតនា  ប្រព្រឹត្តនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។

​. បណ្តឹងទី១លី អ៊ុំអេង ប្រើឯកសារ ដែលមានមនុស្សចំនួន៣នាក់មកឈរធ្វើជាម្ចាស់ដីដើមលក់មកអោយខ្លួន ដែលដីនោះស្ថិតនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី បុគ្គលទាំង៣ នាក់នោះ ម្នាក់ឈ្មោះ លឹម ជក់ ដែលបានអះអាងថា បានកាន់កាប់ដីតាំងពីអាយុ១១ឆ្នាំ និងម្នាក់ឈ្មោះ ញ៉ាវ ណុល ដែលអះអាងថា បានកាន់កាប់ដីតាំងពីអាយុ០២ឆ្នាំ និងឈ្មោះ ឡាច នឿន។

  .ចំណែកបណ្តឹងទី២ លី អ៊ុំអេង ប្តឹងលើភាគីម្ចាស់ដីស្របច្បាប់ លើទីតាំងដីដដែល។ ឈ្មោះលី អ៊ុំអេង បានយកឈ្មោះមនុស្សបីនាក់មកអះអាងថាជាម្ចាស់ដីដើម ដែលមានឈ្មោះ លឹម ជក់ ឈ្មោះ ញ៉ាវ ណុល និងម្នាក់ទៀតឈ្មោះ ម៉ោញ ឡំ ហើយបានដាក់ឯកសារសំអាងដែលមានឈ្មោះ យិន ទី ជាម្ចាស់ដី ដែលស្ថិតនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី

  .យោងតាម អ្នកស្រី សុខ សុភា ម្ចាស់ដីកាន់កាប់ស្របច្បាប់ឲ្យដឹងថា ឯកសារទីតាំងដីដែល ឈ្មោះលី អ៊ំអេង ប្តឹងអ្នកស្រីមានផ្ទៃដី១៥ហិកតា ស្ថិតនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ចំណែកទីតាំងដីដែលអ្នកស្រីកំពុងកាន់កាប់ដោយស្របច្បាប់នេះស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ហើយមានទំហំតែ១៣,៦១ ហិកតាប៉ុណ្ណោះ។ គឺទាំងទីតាំង និងទំហំដី ខុសគ្នាស្រលះ។ តែដោយសារជំទាវលី អ៊ុំអេង វង្វេងស្មារតី អត់ស្គាល់ដីខ្លួនឯងច្បាស់ ទើបដើរប្តឹងបំណងរំលោភ យកដីគេទាំងបំពានបែបនេះ។

   .យោងតាមការបញ្ជាក់ម្តងហើយម្តងទៀត របស់លោក ហ៊ាប ថា មេឃុំត្បែង និងឯកសារនានា តាំងពីថ្នាក់ភូមិ រហូតដល់ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ទីតាំងដី ដែលលោក ជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង អះ អាងថា ជាដីរបស់ខ្លួន ហើយស្ពាយឯកសារដើរប្តឹងគេម្តងជា២ដងនោះ ស្ថិតនៅក្នុងភូមិ ស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប មិនមែននៅក្នុងភូមិរវៀងតាទុំ ឃុំរំចែក ស្រុកបន្ទាយស្រី ដូចការលើកឡើងរបស់លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេងនោះទេ។

  .ក្នុងករណីនេះ ម្ចាស់ដីដែលកំពុងកាន់កាប់ស្រប ច្បាប់ បានកំពុងរៀបចំឯកសារដាក់ពាក្យប្តឹងបកទៅលី អ៊ុំអេង វិញត្បិតបុគ្គលរូបនេះដើរប្តឹងគេគ្មានឯកសារច្បាស់លាស់ និងបង្កការខូចខាតពេលវេលា។

  .ចំណែក លោក ប្រុក យ៉ម ជាម្ចាស់ដើមនៃដីទំហំ ១៣.៦១ហិកតាខាងលើ បានទាមទារអោយឈ្មោះលី អ៊ុំអេង នាំយកមនុស្សដែលអះអាងថា ជាម្ចាស់ដើម ទៅតតាំងគ្នាតាមផ្លូវច្បាប់អោយដឹងសខ្មៅ។

   .ក្នុងសំណុំរឿងដីធ្លី ដែលម្ខាងមានឯកសារកាន់កាប់ស្របច្បាប់ដោយមានការទទួលស្គាល់ពីអាជ្ញាធរគ្រប់ថ្នាក់ ហើយម្ខាងដើរប្តឹងគេទាំងមិនស្គាល់ដីខ្លួន ឯងច្បាស់លាស់នេះ មហាជនបានសរសើរតាមរបៀបហួសចិត្តថា នៅស្រុកខ្មែរ ពិសេសខេត្តសៀមរាបមានតែជំទាវបណ្ឌិតលី អ៊ុំអេង ម្នាក់គត់ដែលអាចធ្វើបាន។ មិនស្គាល់ដីខ្លួនឯងច្បាស់ថា មានទំហំប៉ុន្មានពិតប្រាកដ និងនៅក្នុងភូមិឃុំអីផង ដើរប្តឹងគេ ដែលមើលទៅមិនខុសពីមនុស្សវង្វេង ស្មារតីនោះឡើយ។ តើនៅមានជំទាវបែបនេះប៉ុន្មាននាក់ទៀត? អីចឹងទេ សូមស្ថាប័នច្បាប់មេត្តាពិចារណា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *