(កណ្ដាល)៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ។
ចុះជួយមូលដ្ឋានខេត្តកណ្ដាល អមដំណើរដោយលោក គង់ សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល និងសហការី។
បានដង្ហែរក្បួនឃោសនា ស្វែងរកសម្លេងឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងភូមិសាស្រ្ដស្រុកកៀនស្វាយ ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ដែលមានសមាជិកចូលរួម ប្រមាណជាង ៣៥.០០០នាក់។
យុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល១៤ថ្ងៃ បានបង្ហាញឱ្យឃើញអំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ ។
សេរីពហុបក្ស ដែលមានភាពចាស់ទុំ និងចាក់គ្រឹះយ៉ាងរឹងមាំ នៅក្នុងសង្គមកម្ពុជា ។
ក្រោមអំណោយផលនៃម្លប់សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលបានធ្វើឱ្យកម្រិតជីវភាព និងគុណភាពជីវិតរស់នៅប្រជាពលរដ្ឋនៅមូលដ្ឋាន មានភាពល្អប្រសើរជាលំដាប់៕