មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ជម្រុញដល់មន្រ្តីក្រោមឱវាទទាំងអស់ បន្តរប្រឹងប្រែងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ដែលបម្រុងនឹងកើត ឬកំពុងកើតឡើង ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ

ព្រះវិហារ: ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ជម្រុញដល់មន្រ្តីក្រោមឱវាទទាំងអស់ បន្តរប្រឹងប្រែងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ដែលបម្រុងនឹងកើត ឬកំពុងកើតឡើង ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងខេត្តព្រះវិហារទាំងមូល ។ ការលើកឡើងបែបនេះគឺ នៅក្នុងពិធីប្រកាសផ្លាស់ប្ដូរមុខដំណែង មុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូន ដល់យោធិន នៃកងរាជអាវុធហត្ថព្រះវិហារ នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ នេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះវិហារ ។

ឯកឧត្តមឧត្តមសេនីយ៍ត្រី កង សៅ គុណ បាន÷ ធ្វើការកោតសរសើរដល់កម្លាំងអាវុធហត្ថ គ្រប់បណ្តារក្រុងស្រុក ក្នុងខេត្តព្រះវិហារ នាពេលកន្លងមកបានខិតខំយ៉ាងសកម្មក្នុងការប្រឹងប្រែងបំពេញការងារ ដែលជាកាតព្វកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ រក្សារអោយបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្ត ។

ឯកឧត្តមមេបញ្ជាការ ក៍បានជម្រុញដល់កម្លាំងកងរាជអាវុធហត្ថ មន្រ្តីក្រោមឱវាទទាំងអស់ ធ្វើយ៉ាងណាត្រូវតែបន្តការងារអោយបានល្អប្រសើរឡើង និងប្រឹងប្រែងទប់ស្កាត់អោយបានរាល់បទល្មើសនានាគ្រប់ប្រភេទ ដែលបម្រុងនឹងកើត ឬកំពុងកើតឡើង ប្រកាន់ភ្ជាប់វិន័យ កងទ័ព ក្រមសីលធម៌ របស់កងរាជអាវុធហត្ថ នឹងអនុវត្តឲ្យបានរាល់ បទបញ្ជា ទាំងឡាយ ។

 

សូមបញ្ជាក់ផងដែរ÷ ពិធីប្រកាសផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ នឹងលិខិតសរសើរជូនយោធិន នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ នេះគឺ មន្ត្រីអាវុធហត្ថ ដែលត្រូវបានផ្លាស់ប្តូរ នឹងទទួលបានលិខិតសរសើរ គឺមានចំនួន ៤០ នាក់ ក្នុងនោះ អាវុធហត្ថនារី ០៤នាក់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *