(តាកែវ)៖ ជ្រូករស់ជាច្រើនក្បាល ដែលឈ្មួញលួចដឹកចេញពីប្រទេសវៀតណាម តាមច្រក”កំណប់កែវ”ស្រុកគិរីវង់ ខេត្តតាកែវ។
ត្រូវមន្ត្រីជំនាញនៃអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វបង្ក្រាបបាន កាលពីវេលាម៉ោង៥ ទៀបភ្លឺ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ។
ក្រោមបញ្ជាដោយផ្ទាល់ពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ ។
រថយន្តដឹកជ្រូកម៉ាក Hyundai ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ៣,៥តោន ពាក់ស្លាកលេខតាកែវ៣A-៤៣៦០ ។
ដឹកសត្វជ្រូករស់ចំនួន៤៨ក្បាល ដោយដឹកចេញពីប្រទេសវៀតណាមតាម ច្រក កំណប់កែវ ស្រុកគីរីវង់ ខេត្តតាកែវ ។
បម្រុងនឹងយកទៅចែកចាយនៅខេត្តតាកែវ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់..!។
តាមប្រភពព័ត៌មាន បានអោយ ដឹងថា៖ ក្រុមការងារបានឃាត់ឡានមួយគ្រឿងនេះ នៅលើផ្លូវជាតិលេខ១២៨ ភូមិត្រពាំងព្រីង ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។
ក្រុមការងារបាននាំយកវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។
មជ្ឈដ្ឋានខាងក្រៅលើកឡើងថា៖ កាលដែលឈ្មួញអាចដឹកសត្វជ្រូករស់ចេញពីវៀតណាម ចូលមកកម្ពុជាបែបនេះ។
សង្ស័យមានការប្រព្រឹត្តអំពើពុករលួយ ពីមន្ត្រីព្រំដែនច្រក”កំណប់កែវ”ស្រុកគិរីវង់មិនខានឡើយ៕សហការី