ឯកឧត្តមខៀវកាញារីទ្ធ៖មិ​នចាំបាច់សុំច្បាប់​​នៅ​ពេ​លដែល​គេ​ចង់​បង្ហាញការ​ងាររបស់អង្គ​ភាព​មួយ

​លោកខៀវកាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មានបានបង្ហោះសារយ៉ាងខ្លីថា«សូមទោសមិនមែនរឿងអាយ៉ៃទេ។តែនេះជាឧទាហរណ៍មួយនៃការថតអគារសាធារណៈដោយមិនចាំបាច់សុំច្បាប់របស់កាសែតភ្នំពេញប៉ុស្តិ៍នៅពេលដែលគេចង់បង្ហាញការងាររបស់អង្គភាពមួយ។»ជា

ការកត់សម្គាល់សាររបស់​លោកខៀវកាញារីទ្ធក្រោយពី​អភិបាលខេត្ត​កំពតលោកម៉ៅ ធនិន​កាល​ពី​ថ្ងៃ​ទី៤ខែ​វិច្ឆិកាបាន​បញ្ជា​ឱ្យ​ប្រធាន​មន្ទីរព័ត៌មាន​ត្រូវ​គ្រប់គ្រង​អ្នកសារព័ត៌មាន​ឱ្យ​ច្បាស់លាស់​ហើយ​អ្នក​ដែល​មាន​សិទ្ធិ​យក​ព័ត៌មានក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ​ត្រូវ​ឆ្លងកាត់​មន្ទីរ​ព័ត៌មាន​ជា​មុនសិន៖«អ្នក​ដែល​មាន​សិទ្ធិ​យក​ព័ត៌មាន​ក្នុងខេត្ត​ត្រូវ​ឆ្លង​កាត់​មន្ទីរ​ព័ត៌មាន​គ្រប់គ្រង​ឱ្យ​បាន​មុខ​សញ្ញា​នេះ។​ ត្រូវ​មាន​ការ​ទំនាក់​ទំនង​ផ្ទាល់​ទៅ​អាជ្ញាធរ​ដែនដី​របស់​យើង​ថា​ថ្ងៃ​នេះ​ពត៌មាន​មាន​ប៉ុន្មាន​ស្ថាប័ន​ចុះ​ទៅ​ស្រុក​នេះ។​បើ​គ្មាន​ឆ្លង​កាត់​មន្ទីរ​ពត៌មាន​ទេខ្ញុំ​សូម​បញ្ជា​ឱ្យ​គណៈបញ្ជា​ការ​ឯកភាព​ស្រុក​ចាត់​វិធានការ​»។មាត្រា​៤០រដ្ឋធម្មនុញ្ញចែងថាសេរីភាព​ក្នុង​ការ​ដើរ​ឆ្ងាយ​ជិត​និង​តាំង​ទី​លំនៅ​​ស្រប​ច្បាប់​របស់​ពលរដ្ឋ​ត្រូវ​បាន​គោរព។ប្រជាពលរដ្ឋ​ខ្មែរមាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​សេរីភាព​ខាង​សារព័ត៌មាន​​សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ​និងសេរីភាព​ជួប​ប្រជុំជាដើម។

You might like

Leave a Reply

Your email address will not be published. Required fields are marked *