សម្ដេចតេជោ៖ អនុញ្ញាតឱ្យមានការ”ជួបជុំមានពិធីបង្គលការ”និងជប់លៀងផ្សេងៗដោយមិនកំណត់ចំនួនភ្ញៀវ!

(ភ្នំពេញ)៖ សារសំឡេងនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា៖ ការជួបជុំនានា រួមទាំងសកម្មភាពជួបជុំរបស់គណបក្សនយោបាយ ដែលស្របតាមច្បាប់ ក៏ត្រូវបានអនុញ្ញាតផងដែរ។

សម្តេចតេជោ៖ គូសបញ្ជាក់ថា៖ ក្រៅតែពីពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីសាសនា ការជួបជុំជាទូទៅផ្សេងទៀត ។

ដើម្បីបំពេញការងារ ឬ ធ្វើសកម្មភាព និង ប្រារព្ធពិធីផ្សេងៗ ។

រួមមាន៖ ការជួបជុំរបស់ប្រជាពលរដ្ឋ.យុវជន សិស្ស និង និស្សិត. កម្មករ-និយោជិត.ក៏ដូចជាការជួបជុំរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ រួមបញ្ចូលទាំងការជួបជុំ.ស្របតាមច្បាប់អនុញ្ញាត ដែលរៀបចំឡើងដោយគណបក្សនយោបាយនានា ក៏ត្រូវបានអនុញ្ញាតផងដែរ។

 

ទន្ទឹមនឹងការប្រកាសបើកទូលាយនូវសកម្មភាពអាពាហ៍ពិពាហ៍ ពិធីសាសនា និងការជួបជុំដូចបានរៀបរាប់ខាងលើ។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អ្នករៀបចំ និងអ្នកចូលរួមក្នុងពិធី ត្រូវគោរពហ្មត់ចត់តាមវិធានការពារសុវត្ថិភាព ស្របតាមការកំណត់របស់ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការនូវការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ពោលគឺមិនមែនជិៈសេះលែងដែទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *