តើឈ្មួញឈើ ឈ្មោះ ម៉ៅ ពិតជាខ្លាំងមែនអាចដឹកជញ្ជូនឈើចេញពីតំបន់ ព្រៃហាមឃាត់ នឹងព្រៃព្រះរកា ជាដើមចូលមកកំពង់ធំសមត្ថកិច្ចមិនបង្ក្រាប !

(ខេត្តព្រះវិហារ) ៖បទល្មើសដឹកជញ្ជូនឈើតាមផ្លូវលេខ៦២ កាន់តែកក្រើកឡើង ដោយមានមេឈ្មួញឈើឈ្មោះ ម៉ៅ បានកំពុងតែធ្វើសកម្មភាពដឹកចេញពីខេត្តព្រះវិហារឆ្ពោះទៅខេត្តកំពង់ធំ តាមរថយន្តសាំងយ៉ុង ឆ្មៃរបស់ខ្លួន ជាច្រើន គ្រឿង ក្នុងមួយថ្ងៃៗ ចេញពីខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំយ៉ាងរលូន ។

ចំពោះបទល្មើសដឹកជញ្ជូនឈើនេះដែលមានការរិះគន់ចំៗថា៖ មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តី បរិស្ថាន និង សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ ចាត់ទុកបទល្មើសព្រៃឈើជាប្រភពចំណូលរបស់ខ្លួនទើបឈ្មួញឈ្មោះ ម៉ៅ ! និងឈ្មួញជាច្រើនអ្នក នៅតែអាចដឹកជញ្ជូនបទល្មើសព្រៃឈើមកដល់សព្វថ្ងៃនេះតែម្តង ។ ប្រភពបានឲ្យដឹងថា៖ មេឈ្មួញដែលល្បីខាងកាប់បំផ្លាញ ធម្មធានជាតិនេះ គេបានអះអាងថា៖មិនខ្លាចមន្ត្រីជំនាញឡើយ គឺចាប់ពីខេត្តព្រះវិហារ រហូត ដល់ខេត្តកំពង់ធំ ដោយសាគេមានខ្នងបង្អែក គឺជាមន្ត្រី សមត្ថកិច្ចជំនាញនេះតែម្តង ទើបចរាចរណ៍ជំនួញឈើរបស់មេឈ្មួញនាក់នេះអាចរកសុីបានយ៉ាងកាក់កបពោលគឺ គ្មានការភ័យខ្លាច រហូតមកដល់បច្ចុប្បន្ននេះ ព្រោះមេឈ្មួញខាងលើនេះ បានសែន ព្រែន សំណូក ពុករលួសជាមួយមន្ត្រីអស់ទៅហើយ ចង់ ដឹកយ៉ាងម៉េចក៍អត់បញ្ហា ។

ប្រភពបន្តទៀតថា៖ ចំណែក លោក ស៊ុំ ស៊ីវត្ថា ! ហៅតា(វ៉ែនតា ) នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុករវៀង ដែលល្បីល្បាញខាងបង្ក្រាបបទល្មើសដឹកជញ្ជូនឈើមិនរួចពីដៃនោះបើទោះបីការដឹកជញ្ជូនឈើបានឆ្លងកាត់ស្នាក់ការរាល់ថ្ងៃក៍រក្សាការស្ងៀមស្ងាត់ផងដែរ រួមទាំងមន្ត្រីជំនាញថ្នាក់ខេត្តនាំគ្នាសំម្ងំទទួលផលប្រយោជន៍យ៉ាងសុខស្រួល មិនខ្វល់ពីការរិះគន់អ្វីឡើយទុក្ខអោយឈ្មួញពីនាក់ប្តីប្រពន្ធនេះប្រកបមុខរបនេះ ដោយមិនបង្ក្រាប បើទោះបីកន្លងមកបណ្តាញសារព័ត៍មាន ធ្លាប់បានទំនាក់ទំនង់រាយការណ៍ជូនអំពីសកម្មភាពឈ្មួញពីនាក់ប្តីប្រពន្ធនេះក៍ដោយ ក៍គេមិនបានឃើញមានការបង្រ្កាបណាមួយទៅលើឈ្មួញនេះឡើយធ្វើអោយឈ្មួញខាងលើបានចិត្តបន្តដឹកយ៉ាងអនាធិបតេយ្យ ដោយមិនខ្លាចច្បាប់។

 

មហាជនបានរិះគន់ចំៗថា៖ មន្រ្តីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចអាវុធហត្ថនិងសមត្ថកិច្ចនគរបាលតាមស្នាក់ការ តាមប៉ុស្តិ៍ត្រួតពិនិត្យតាមបណ្តោយផ្លូវជាតិលេខ៦២ មិនចាត់វិធានការបង្ក្រាបឡើយ ដោយបានត្រូវថ្នាំសណ្តំឈ្មួញពីរនាក់ប្តីប្រពន្ធរួចអស់ហើយ ។

 

សូម ឯកឧត្តម ប្រាក់ សុវណ្ណ ! អភិបាលខេត្តព្រះវិហារ គួរតែពិនិត្យទៅលើ មន្ត្រីដែលកំពុងមានតួរនាទី តែបែរជារក្សារភាពស្ងៀមស្ងាត់រៀងៗខ្លួន និង ឃុបឃិតជាមួយបទល្មើសដើម្បីផលប្រយោជន៍ ដូច្នេះហើយទើបឈ្មួញឈ្មោះ ចែស្រី ! និង ប្តី អាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ តាមអំពើចិត្តមិនដែលប្រឈមនឹងការបង្ក្រាបឡើយ ។

 

ចេញផ្សាយនៅ ថ្ងៃទី ១០ ១១ .២០២១

ការិយាល័យនិពន្ធ/0882718176 /067221822

You might like

Leave a Reply

Your email address will not be published. Required fields are marked *