លោកសៅ សុខា ឧបត្ថមថវិកាដល់អាវុធហត្ថ សោធននិវត្តន៍ចំនួន២នាក់

ខេត្តព្រះវិហារ៖លោកសៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឧបត្ថមថវិកាដល់យោធិននៃកងរាជអាវុធហត្ថ សោធននិវត្តន៍ចំនួន២នាក់ដោយក្នុងម្នាក់ទទួលបាន៥០ម៉ឺន។

ការឧបត្ថម្ភថវិកាក្នុងឱកាសលោកអញ្ជើញក្រោមអធិបតីសំណោះសំណាល បំពាក់ឋានន្តរសក្កិ ជូនយោធិននៃកងរាជអាវុធហត្ថ សោធននិវត្តន៍ និងពិការ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២១ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ តាមរយ:ប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង​ (Video conference)។ ពិធីនេះធ្វើឡើងនៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោកកង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រះវិហារនិងសមាសភាពចូលរួមសរុប ១៦នាក់ផងដែរ។

 

ក្នុងឱកាសនោះ លោកមេបញ្ជាការខេត្ត បានបំពាក់ឋានន្តរសក្កិ ជូនយោធិននៃកងរាជអាវុធហត្ថ សោធននិវត្តន៍ចំនួន២នាក់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *