លោក «នូ សុវណ្ណា» ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត(មានជ័យ) ស្រុកស្នួល ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ ថ្លឹងរថយន្តកើបលុយ ភ្លុកទឹកភ្លុកដី.!

(ក្រចេះ)៖ ប្រភពពីមន្រ្តីរាជការក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនទាន់ចាត់វិធានការណាមួយទៅលើលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ នោះទេ។

ដូច្នេះហើយទើបលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ នៅតែប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តព្រោះមានការបើកដៃពីលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ផងដែរ។

 

ប្រភពស្និទ្ធនឹងលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក សាំង ប៊ុនថេន ទេនោះគឺលោក នូ សុវណ្ណា មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។

 

ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៧ ស្រុកស្នួលបានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញ ដឹកជញ្ជូនកសិផលផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួកដែរ។

 

ចំណែកម្ចាស់រថយន្តធំៗផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ យ៉ាងស្រួលៗឲ្យតែបង់លុយតាមការកំណត់របស់លោក នូ សុវណ្ណា និងបក្ខពួកដែលមានលោក សាំង ប៊ុនថេន ជាបង្អែក។

 

ប្រភពស្និទ្ធនឹងលោក សាំង ប៊ុនថេន បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសាធារណៈការណ៍និងដឹកជញ្ជូន ទើបលោក សាំង ប៊ុនថេន ហ៊ានបើកដៃឲ្យលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល។

 

ជាក់ស្តែងមកដល់ពេលនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស នៅតែបណ្តោយឲ្យលោក សាំង ប៊ុនថេន និងលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *