ឈ្មួញឈើឈ្មោះចែឡែន បង្កើនការដឹកជញ្ជូនឈើខុសច្បាប់ ចេញភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងគគ្រឹកគគ្រេង..!

(ខេត្តព្រះវិហា)៖យោងតាមសហការី Kmediaរាយការណ៍ នៅថ្ងៃ ទី27 ខែតុលា ឆ្នាំ2021វេលាម៉ោង11.10នាទីបានឲ្យដឹងថា ឈ្មួញឈើឈ្មោះចែ ឡែន បង្កើនការដឹកជញ្ជូនឈើខុសច្បាប់ ចេញពីភូមិធ្មា ឃុំធ្មា ស្រុកជ័យសែនខេត្តវិហារ ក្នុង តំបន់ព្រៃ ឡង់ ឆ្លងកាត់ស្រុក រវៀង ផ្លូវជាតិលេខ 62 យកទៅចែកចាយ ក្នុង ខេត្ត កំពុងធំ យ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ចជំនាញ ពាក់ព័ន្ធ នៅតាមដងផ្លូវ ដែលបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ បណ្ដាក់គ្នាដូចខ្យង ក៏ប៉ុន្តែឈ្មួញឈើ នៅតែអាចដឹកជញ្ជូនឈើ បានដោយរលូន។

 

សេចក្ដីរាយការណ៍បានបន្តថា បទល្មើសដឹកជញ្ជូនឈើ ដោយខុសច្បាប់ យ៉ាងសកម្មរបស់ឈ្មួញឈេី ដុះស្លែឈ្មោះចែឡែន ចេញពីរ ភូមិធ្មា ឃុំធ្មាស្រុកជ័យសែន ខេត្តព្រះវិហារ ទៅខេត្តកំពង់ធំទៅតាមផ្លូវជាតិលេខ62 ជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែ នាយសង្កាត់រដ្ឋបាលព្រៃឈេី លោករីឡាយ មិនបង្ក្រាបនោះទេ។។

ជាក់ស្តែងក្បួន រថយន្តរបស់ឈ្មួញដឹកឈើ ឈ្មោះ

ចែឡែន ដែលមាន រយន្ត ចំនួន2គ្រឿង ដឹកសុទ្ធតែឈើប្រណិត ក្រោយពីរប្រជាពលរដ្ឋ សូម សំណូមពរ ទៅដល់លោក នួន សុខខុម

នាយខណ្ឌរដ្ឋបាល ព្រៃឈើ ខេត្តព្រះវិហារ មេត្តាជួយមេីលបទល្មើសនេះ ផង ទាន..!

រាយការណ៍ ដោយលោក តិនសុីថា

You might like

Leave a Reply

Your email address will not be published. Required fields are marked *